សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 22, 2019

ទូតអាមេរិកនិយាយផ្សេងគ្នាពីប្រព័ន្ធផ្សព្វផ្សាយគាំទ្រលោកហ៊ុន សែនទាក់ទងនឹងជំនួបលើកទី២!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី បានជួបលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ជាលើកទី២ ជជែកលើបញ្ហា ដដែល«គឺការពង្រឹងការគោរពសិទ្ធិមនុស្ស និងស្តារ
លទ្ធិ ប្រជាធិបតេយ្យ» ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់ស្ថានទូតអាមេរិកបែបនេះ ផ្ទុយគ្នានឹងការចុះផ្សាយព្រោងព្រាតរបស់ប្រព័ន្ធ សារព័ត៌មានគាំទ្រលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនដែលអះអាងថាសហរដ្ឋអាមេរិកមិនចូលដៃ ជាមួយបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។
តាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសសេរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ ឯក​អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលទើបចូលកាន់តួនាទីថ្មី លោក Patrick Murphy បានជួប ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ក្នុងការបន្តពិភាក្សាពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដើម្បីជួយពង្រឹងទំនាក់ទំនង ទ្វេភាគី។

ខ្លឹមសារលើហ្វេសប៊ុកស្ថានទូតអាមេរិកបញ្ជាក់ថា «លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បាន ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តការពិភាក្សារបស់យើង ពីការគាំទ្ររបស់ អាមេរិកចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែល នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី»

កាលពីថ្ងៃទី២៥ ខែតុលា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចម្តងមកហើយ ដោយក្នុងជំនួបកាលណោះ ឯកអគ្គរដ្ឋទូតរូបនេះ បានប្រាប់ទៅលោក ហ៊ុន សែន ឲ្យពង្រឹងប្រជាធិបតេយ្យឡើងវិញ ដោយថា ការស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិ សេរីភាពពេញលេញ នឹងជួយដល់ការរីកចម្រើនផ្នែកការទូតរបស់កម្ពុជាជាមួយនឹងសហគមន៍ អន្តរជាតិ។

បច្ចុប្បន្ន កម្ពុជាក៏កំពុងប្រឈមមុខជាមួយសហភាពអឺរ៉ុបដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយចោទថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រាន ចោលការចោទប្រកាន់ទាំងនេះថាជាការចោទប្រកាន់ក្រោមរូបភាពនយោបាយខុសពីការពិត

នៅកម្ពុជា។

លោក ហ៊ុន សែនក៏បានប្រកាសពីម្សិលមិញថាកម្ពុជាមិនខ្វល់ខ្វាយនឹងការបាត់បង់EBA នោះទេ ហើយលោកថែមទាំង ប្រកាសថា កម្ពុជាមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយ EBAដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger