សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 23, 2019

លោក ហ៊ុន សែនលុបចោលដំណើរទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ ដោយអះអាងថាម្តាយក្មេក មានជម្ងឺធ្ងន់ធរ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃ សាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់លោកស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់។
នៅតាម Facebook របស់លោកនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទី គោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់នឹងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។
លោកហ៊ុន សែនបន្តថា «ដោយបំពេញភារៈកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោស ប្រធានាធិបតីកូរ៉េ មូន ចេអ៉ិន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធាន អាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខាន របស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មាន សារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំ ទាំងពីរខាងលើ»

លោកបន្តទៀតថា«ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែល មានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះ សំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩»

លោកហ៊ុន សែនក៏សុំការយោគយល់សម្រាប់កម្មវិធីការងារ មួយចំនួនផ្សេងទៀតដែលនឹងត្រូវ លប់ចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយា និងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមាន គុណដែលជាការជូនដំណើរ ចុងក្រោយដែលគ្មានថ្ងៃវឹលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរព ស្រឡាញ់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger