សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 29, 2019

តុលាការសម្រេចឲ្យដោះលែង យុវជនគង់ រ៉ៃយ៉ា នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


យុវជនគង់ រ៉ៃយ៉ា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​ដោះលែង​​នៅ​ក្រៅ​ឃុំ​ជា​
បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា​នេះហើយ។ តែមិនទាន់ទម្លាក់បទចោទនៅឡើយទេ។
ការ​​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​​ដាក់​ឱ្យ​ឋិត​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​របស់​តុលាការ។ លក្ខខណ្ឌ​​ទាំង​នោះ​មាន​ដូច​ជា មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ជា​រៀងរាល់​ខែ មិន​ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព និង​បណ្ដាញ​សកម្មភាព​ក្នុង​សង្គម និង​ត្រូវ​សហការ​ជាមួយ​តុលាការ។
ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ប្រកាស​ដោយ​​អ្នក​ស្រី អ៊ុក រ៉េតគន្ធា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​​លទ្ធផល​ពី​សវនាការ​លើ​សំណើសុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​ពីរ​របស់​លោក គង់ រ៉ៃយ៉ា កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា។
នៅ​ក្នុង​ពេល​ធ្វើ​សវនាការ លោក គង់ រ៉ៃយ៉ា ប្រាប់​តុលាការ​ថា មូលហេតុ​ដែល​លោក​ត្រូវ​ការ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​លោក​ឈឺ​ឆ្អឹង​ខ្នង និង​មាន​ជំងឺ​ក្រពះ ហើយ​ជា​និស្សិត​ត្រូវ​ការ​បន្ត​ការ​សិក្សា​ផង និង​ត្រូវ​រក​ស៊ី​ចិញ្ចឹម និង​ថែ​រក្សា​ម្ដាយ​មេ​ម៉ាយ​ចាស់​ជរា ព្រម​ទាំង​ភរិយា និង​កូនស្រី​ដែល​នៅ​តូច​នៅ​ឡើយ។
គិត​មក​ដល់​ពេល​នេះ ខាង​អាជ្ញាធរ​ពន្ធនាគារ​នៅ​មិន​ទាន់បញ្ចេញ​លោក គង់រ៉ៃយ៉ា ពី​ពន្ធនាគារ​នៅ​ឡើ​យ​ទេ។
នៅពេលនេះសារព័ត៌មានជាតិខ្មែរ មិនទាន់អាចទាក់ទងយុវជនគង់ រ៉ៃយ៉ាបានទេ ដោយលោក កំពុងស្ថិតនៅក្នុងពន្ធនាគារ នៅឡើយនាវេលាថ្ងៃត្រង់នេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger