សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 30, 2019

ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យឧកញ៉ា លី សាយឃាងចូលបំភ្លឺ ក្នុងសំណុំរឿងព្រហ្មទណ្ឌ រៀបចំឯកសារដីបំភាន់អាជ្ញាធរដើម្បី លួចលក់ឲ្យអ្នកដទៃ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញ ដីកាមួយដោយបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុង សំណុំរឿងព្រហ្មទណ្ឌ ពីបទ បំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដីលួចលក់ ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន និង រំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ បាន ម៉េងទូច។
ដីកាបញ្ជាឲ្យចូលខ្លួនបានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ ចូលខ្លួន ឆ្លើយឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា កែវ សុធា បានអនុញ្ញាតឲ្យមន្ត្រីនគរបាល យុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំបុគ្គល (ឧកញ៉ា លី សាយឃាង) ឲ្យចូលបង្ហាញខ្លួនបាន។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ឧកញ៉ា លី សាយឃាងដេីម្បីសាកសួរពី ករណីចោទប្រកាន់ខាងលេីបានទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger