សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, November 25, 2019

ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យ យាងថ្វាយ ព្រះភ្លើងព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី តែគ្មានវត្តមានលោកហ៊ុន សែនទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធី ថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែពីវត្ដបទុមវតី រាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ព្រះពិធីដង្ហែនោះ គឺឃើញព្រះវត្តមានរាជវង្សានវង្ស និងថ្នាក់ដឹកនាំ មន្ត្រីជាន ខ្ពស់កម្ពុជាជាច្រើនរូបតែគ្មានវត្តមានលោក ហ៊ុន សែនទេ។
សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយ ជរាពាធ។
សពសម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ មកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ ដោយត្រូវបានទទួល តាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបានបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជ វាំង (Mercedes) មកតម្កល់រៀបចំធ្វើបុណ្យ នៅវត្ដបទុមវតីរាជវរារាម រហូតដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ទើបរៀបចំពិធីដង្ហែទៅកាន់ ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា តាមបែបព្រះបរមរាជវាំង៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger