សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 22, 2019

លោកកឹម សុខាអាចធ្វើជាប្រធានគណបក្សសិទ្ធិមនុស្សវិញ ខណះក្រសួងមហាផ្ទៃទុក ពេលឲ្យលោក៦ខែទៀត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចយល់ព្រមឱ្យ គណ បក្សសិទ្ធិមនុស្ស ធ្វើការពន្យារពេល ៦ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្មី នៃថ្នាក់ដឹកនាំ របស់ខ្លួនជូនក្រសួងមហាផ្ទៃ។ 
ការពន្យានេះ ដើម្បីទុកពេលឲ្យលោក កឹម សុខាមានឳកាសដាក់ឈ្មោះធ្វើជាប្រធានគណបក្ស ចាស់របស់ខ្លួនឡើងវិញ។
ក្រសួងមហាផ្ទៃឲ្យដឹងថាការពន្យារពេលនេះ ត្រូវគិតចាប់តាំងពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែ មិថុនា ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជូនទៅ
កាន់ ប្រធានគណបក្សសិទ្ធិមនុស្ស នៅរសៀលថ្ងៃនេះ។
បើតាមលិខិតដដែល លោក ស ខេង បញ្ជាក់ថា «ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើ សុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាព ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស តាមរយៈ លិខិតដូចបានយោងខាងលើ។ ពាក់ព័ន្ធករណីនេះ ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិ មនុស្ស ពន្យារពេល៦ខែ ក្នុងការបំពេញលក្ខខណ្ឌដែលកំណត់ ក្នុងបទប្បញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយគិតពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែមិថុនា ឆ្នាំ ២០២០» 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ គណបក្សសិទ្ធិមនុស្ស បានផ្ញើលិខិតមួយ ទៅកាន់ក្រសួងមហាផ្ទៃ ដោយសុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាព ថ្នាក់ដឹកនាំ គណបក្សសិទ្ធិមនុស្ស ទៅកាន់ក្រសួងមហាផ្ទៃមួយរយៈសិន បន្ទាប់ពីប្រធានគណបក្សនេះ គឺ លោក សឺន ស៊ូបែរ្តិ៍ ស្នើសុំលាលែងពីតំណែង។

លោក សឺន ស៊ូបែរ្តិ៍ បានបញ្ជាក់ថា លោកបានលាលែងពីប្រធានគណបក្សសិទ្ធិមនុស្សរួចរាល់ ហើយ ដោយពុំបានដឹងរឿងគណបក្សនេះនោះទេ។ លោកអះអាងថា បច្ចុប្បន្នលោកជាទីប្រឹក្សា ផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនពាក់ព័ន្ធរឿងនយោបាយទេ។

គណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយ លោក កឹម សុខា អតីតប្រធានគណបក្ស សង្រ្គោះជាតិ កាលពីឆ្នាំ២០០៧។ ទោះបីជាយ៉ាងនេះក្តី កាលពីឆ្នាំ២០១២ លោក កឹម សុខា បានសម្រេចរួបរួមជាមួយគណបក្ស សម រង្ស៉ី បង្កើតជាគណបក្សសង្រ្គោះជាតិ ដោយទុក
គណបក្សសិទ្ធិមនុស្សជាផ្លូវការជូនលោក សឺន ស៊ូបែរ្តិ៍ ជាអ្នកដឹកនាំ។

លោក សឺន ស៊ូបែរ្តិ៍ ជាកូនប្រុសរបស់លោកតា សឺន សានដែលជាអ្នកនយោបាយជើងចាស់ហើយ មានភាពស្មោះត្រង់ចំពោះជាតិជាងលោក កឹម សុខា៕.

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger