សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 29, 2019

សាលាឧទ្ធរណ៍បន្តឃុំខ្លួនលោក រ៉ាត់ រត្នមុនី តាមការសម្រេចរបស់ តុលាការក្រុងភ្នំពេញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា សម្រេច​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ជាប់​ទោស​បន្ត​ទៅ​ទៀត តាម​អំណាច​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក រ៉ាត់ រត្នមុនី។
ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​ អាដហុក (ADHOC) លោក នី សុខា សោក​ស្ដាយ​ដែល​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ទុក​ជា​បាន​ការ​ដដែល ក្នុង​ពេល​ដែល​គាត់​ត្រឹម​តែ​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី ហើយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​សុទ្ធ​តែ​អវត្តមាន​ក្នុង​អង្គ​សវនាការ​នា​ពេ
ល​កន្លង​ទៅ។ ម្យ៉ាង​វិញ​ទៀត លោក​មើល​​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី មិន​ចំណេញអ្វី​ដល់​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ឡើយ។ ដូច្នេះ​លោក​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ពិចារណា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ នៅ ពេលខាងមុខ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger