សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, December 2, 2019

តើលោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានីបានលុយមកពីណាឲ្យ ឈ្មោះ ហ៊ុយ វណ្ណៈ ចំនួន១០ម៉ឺនដុល្លារជារៀងរាល់រដូវ?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ តើលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី បានលុយ
មក ពីណាឲ្យឈ្មោះ ហ៊ុយ វណ្ណះ ដល់ទៅ១០មុឺនដុល្លារជារៀងរាល់វដូវ។ នេះជាសំនួររបស់ អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា។

យោងតាមកាសែតFresh News ផ្សាយថ្មីៗនេះថា លោក ហ៊ុន សែននិងភរិយាបានបន្តផ្ដល់ថវិកា ចំនួន១០ម៉ឺនដុល្លារដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់ អាណត្តិទី២ ដើម្បីបន្តទ្រទ្រង់សកម្មភាពការងាររយៈពេល៣ឆ្នាំតទៅមុខទៀត ចាប់ពីឆ្នាំ ២០១៩-២០២២។ ខណៈកន្លងមក លោក ហ៊ុន សែន និងអ្នកស្រី បានផ្ដល់ថវិកាចំនួន១០ម៉ឺន ដុល្លារសម្រាប់ការចាប់ផ្ដើមដំបូងរបស់ ស.ស.ស.ក ផងដែរ។

 កាសែតFresh News អះអាងថា ក្រៅពីការឧបត្ថម្ភដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រាប់អាណត្តិទី១និងទី២នេះ លោក ហ៊ុន សែន និងភរិយាកន្លងមកក៏បានជួយដល់ អ្នកសារព័ត៌មានតាមរយៈ ស.ស.ស.ក នូវទឹកប្រាក់៦ម៉ឺនដុល្លារ និង១៥លានរៀលផងដែរ ហើយ ជាពិសេសនោះគឺជួយកសាង «អគារសេរីភាព» សម្រាប់ជាទីស្នាក់ការរបស់ សហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

កាសែតFresh News ក៏បានដកស្រង់សំដីរបស់ឈ្មោះ ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ថាតាងនាមឲ្យថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសហភាព សហព័ន្ធ បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតចំពោះ លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក ជាបន្តបន្ទាប់តាំងពីការចាប់ផ្តើមពី អាណត្តិទី១ រហូតដល់អាណត្តិទី២នេះ។

នៅពេលនេះអ្នកសារព័ត៌មានក្នុងស្រុករាប់រយអង្គភាពព្រមទាំងសមាគមអ្នកសារព័ត៌មានរាប់សិប
ស្ថាប័នកំពុងចោទជាសំនួរទៅលើលោក ហ៊ុន សែននិងលោកស្រី ប៊ុន រ៉ានីថាតើពួកគេបានលុយ មកពីណាយ៉ាងច្រើនសន្ធឹកសន្ធប់ជួយដល់ឈ្មោះ ហ៊ុយ វណ្ណៈ? តើទង្វើនេះជាការប្រព្រឹត្តអំពើពុក រលួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមែនឬ?។ លោក ហ៊ុន សែននិងភរិយាត្រូវតែចេញមុខឆ្លើយបំភ្លឺ ចំពោះអ្នកសារព័ត៌មានទូទៅនិងសាធរណៈជនឲ្យបានច្បាស់លាស់អំពីករណីឲ្យលុយអ្នកកាសែត
រាប់ម៉ឺនដុល្លារនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger