សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, December 3, 2019

តុលាការកាត់ទោសលោក កឹម សុខាដើម្បីឲ្យសុំទោសលោក ហ៊ុន សែនជាថ្នូរនឹង ការលើកលែងទោស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ ចេញប្រកាសថា សំណុំរឿងអតីតមេដឹកនាំ គណបក្សប្រឆាំងលោក កឹម សុខា ដែលជាប់ចោទពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ត្រូវបញ្ជូន ទៅជំនុំ​ជម្រះ ក្នុងផែនការគាបសង្កត់ លោក កឹម សុខាឲ្យសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនិងដើម្បីឲ្យលោក កឹម សុខាបែកចេញពីលោក សម រង្សុីអ្នកនយោបាយខ្មែរដ៏មាន ប្រជាប្រិយបំផុត។
តុលាការសំអាងថា ក្រោយពីបិទបញ្ចប់ការស្រាវជ្រាវ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មាន ភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទលោក កឹម សុខា ។

ប៉ុន្តែ សហមេធាវី លោក ចាន់ ចេន ប្រាប់អ្នកកាសែតនៅថ្ងៃនេះថា លោកមានការសោកស្តាយ ចំពោះចំណាត់ការនេះដោយលោកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា សហមេធាវីបានដាក់ពាក្យសុំឲ្យ ទម្លាក់បទចោទកូនក្តី តាមរយៈសម្របសម្រួលនយោបាយ ។

លោកថា៖ «កូនក្តីខ្ញុំគាត់ជាអ្នកនយោបាយ ហើយការគិតរបស់ខ្ញុំថា រឿងនេះវាពាក់ព័ន្ធទៅនឹងរឿង នយោបាយច្រើនជាង។ អីចឹង ក្នុងកាលៈទេសៈនេះ បើសិនជាតុលាការទម្លាក់ចោលបទចោទ ប្រកាន់លើកូនក្តីខ្ញុំបាទ ហើយទុកឱកាសឲ្យគាត់ជជែកគ្នា​ដើម្បីដោះស្រាយនូវអ្វីជាផលប្រយោជន៍ ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ខ្ញុំចង់ឃើញអីចឹងជាង»

ទោះជាយ៉ាងណា មេធាវីរូបនេះសុំមិនបញ្ជាក់ថា អ្វីជាផលប្រយោជន៍ជាតិ ដែលបានពីការទម្លាក់ បទចោទកូនក្តីលោក កឹម សុខាទេ។

គិតត្រឹមថ្ងៃអង្គារនេះ រដ្ឋាភិបាលកម្ពុជាមានពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ឆ្លើយតបទៅ

នឹង សហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធEBA ពាក់ព័ន្ធទៅនឹងការដែលអឺរ៉ុបទាមទារ ឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្នុងនោះមានទាំងការទាមទារឲ្យដោះលែងលោក កឹម សុខា ផងដែរ។

ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរ សូមព្រមានលោក កឹម សុខាថា «រាល់ការកាត់ទោសរបស់ តុលាការនៃរដ្ឋាភិបាលលោកហ៊ុន សែនគឺកម្រកាត់ទោសថាគ្មានទោសនោះណាស់» គឺលោកកឹម សុខាត្រូវតែមានទោស រួចហើយតុលាការសម្រេចតម្រឹមទោសឲ្យនៅត្រឹមរយះប៉ុន្មានឆ្នាំទៅតាម ឆន្ទះរបស់មេដឹកនាំកាន់អំណាច៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger