សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 6, 2019

លោក ហ៊ុន សែនគាំទ្រសារព័ត៌មានហ៊ានប្រឆាំង រដ្ឋាភិបាលថា«ប្រសើរជាងកាសែតទ្រពង»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


វាគួរឲ្យភ្ញាក់ផ្អើលនៅព្រឹកមិញនេះ ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ស្ថាប័នព័ត៌មាន ដែលហ៊ាននិយាយពិតនិងហ៊ានរិះគន់ រូបលោកនិងរដ្ឋាភិបាលរបស់ លោកគីប្រសើរជាងសារព័ត៌
មានដែលគាំទ្រលោកទាំងងងឹតងងុល ហើយចេះត្រឹមតែផ្សាយព័ត៌មានទ្រពងលោកឥត ប្រយោជន៏។

ថ្លែងតាមសារលិខិតផ្ញើជូន​វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា ចុះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលត្រូវការស្ថាប័នព័ត៌មានដែលមានថាមពលប្រកប ដោយទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសារព័ត៌មាន ទាំងអស់ត្រូវស្ដាប់សំឡេងគ្រប់ភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត។

លោក ហ៊ុន សែន ថាស្ថាប័នព័ត៌មានដែលហ៊ាននិយាយការពិត ហ៊ានរិះគន់នេះ បានធ្វើការឆ្លុះ បញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម ចៀសវាងការផ្សព្វផ្សាយព័ត៌មានមួយជ្រុង ឬព័ត៌មានក្លែង ក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុង រុញច្រានប្រទេសធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាង ហើយធ្វើឱ្យអន្តរាយ ដល់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុក ដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេសទាំងផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យ បានស៊ីជម្រៅកម្រិតអន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការប្រកួតប្រជែង ទីផ្សារឱ្យកាន់តែមានសក្ដានុពលថែមទៀត ព្រមទាំងរិះរកវិធានការទប់ស្កាត់បន្សាបរាល់ព័ត៌មាន ក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាព នយោបាយក្នុងកម្ពុជា»

​ចាងហ្វាងការផ្សាយសារព័ត៌មានជាតិខ្មែរ លោក រស់ សុឃិត សម្ដែងការគាំទ្រចំពោះសារលិខិត លោកនាយករដ្ឋមន្ត្រី ដោយថា ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនេះ វាបង្ហាញពីភាពមិន លំអៀងរបស់ខ្លួនឱ្យសាធារណជនបានដឹងពីព័ត៌មានពិត។

លោក ចាងហ្វាង រស់ សុឃិតសម្ដែងការគាំទ្រចំពោះអនុប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដោយ សារនេះ​បង្ហាញថា ប្រមុខរដ្ឋាភិបាលគាំទ្រឱ្យមានសារព័ត៌មានឯករាជ្យ ដោយហ៊ាន និយាយការ ពិត​ ដើម្បីធ្វើការស្ថាបនាពីបញ្ហាដែ​លកើតឡើងនៅក្នុងសង្គម​។

លោក រស់ សុឃិតបន្តថា៖ «សម្រាប់ខ្ញុំគិតថា ជាការឆ្លើយតប ការចង់បានរបស់នាយករដ្ឋមន្ត្រី ពិតត្រឹមត្រូវមែន ពីព្រោះសារព័ត៌មានគាំទ្រលោក ភាគច្រើនមានចំណេះដឹងទាប»

​របាយការណ៍របស់​អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ​​​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មានពិភព​លោក​ឆ្នាំ​២០១៩ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​​លេខ​១៤៣ លើ​១៨០ ដែល​បង្ហាញ​ថា​ ស្ថានភាព​សេរី​ភាព​សារព័ត៌មាននៅ​ក្នុង​ប្រទេស​នេះ ​ស្ទើរ​តែ​គ្មាន​ភាព​សេរីទាល់​តែ​សោះ និង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​១៤២​ នៅ​ឆ្នាំ​២០១៨ និង​១៣៧ ​ក្នុង​ឆ្នាំ​២០១៧។ ហើយការធ្លាក់ចុះសេរីភាព នេះដោយសារតែក្រុមអ្នកសារព័ត៌មានគាំទ្រលោក ហ៊ុន សែនយកអំណាចរបស់លោកទៅប្រព្រឹត្ត ទង្វើខុសច្បាប់ ដូចជាទៅបង្កើតកុងត្រូលជជុះ ដេញចាប់ឡានដឹក ឈើនិងយកកាំភ្លើងភ្ជុងអ្នកដទៃ ជាដើម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ក៏ចាត់ទុកថា «កម្ពុជាគ្មាន សេរីភាពសារព័ត៌មាន» តែម្តង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger