សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 6, 2019

អ្នកនិយមភ្នាល់បាល់ទាត់ ចាប់លុយខាងវៀតណាម ខណះU22 កម្ពុជា ត្រូវ​ប៉ះ​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅថ្ងៃស្អែក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ប៉ះ​វៀតណាម នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​ បន្ទាប់ពី​ឥណ្ឌូណេស៊ី ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា នៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ដូចគ្នា​។​
កម្ពុជា​ជា​ក្រុម​លេខ​២​ពូ​ល A ដែល​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​។ វៀតណាម រក្សា​តំណែង​កំពូល​តារាង​នៃ​ពូ​ល B ក្រោយ​តាម​ស្មើ​ថៃ ២-២ ដោយមាន​១៣​ពិន្ទុ​។ ឥណ្ឌូណេស៊ី ដែល​យកឈ្នះ​ឡាវ ៤-០ ឈរ​នៅ​លេខ​២​ពូ​ល B ត្រូវ​ជួប​មី​យ៉ាន់​ម៉ា លេខ​១ ពូ​ល A​។​
នេះ​ជាការ​ហាលអាវ​ដ៏​ខកចិត្ត​របស់​ថៃ ក្នុងនាម​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក និង​ជា​ម្ចាស់​ជើងឯក​១៦​ជំនាន់​។ វៀតណាម ធ្លាប់បាន​មេដាយមាស​តែ​១​លើក​ប៉ុណ្ណោះ នា​ព្រឹត្តិការណ៍​បើកឆាក​ស៊ី​ហ្គេម កាលពី​ឆ្នាំ​១៩៥៩ ដោយ​កាលណោះ ក្រោម​ឈ្មោះ​ជា​វៀតណាម​ខាងត្បូង​។ មី​យ៉ាន់​ម៉ា ធ្លាប់​ឈ្នះ​មេដាយមាស​៥​លើក ខណៈ​ឥណ្ឌូណេស៊ី ធ្លាប់បាន​២​លើក​។​
​ការប្រកួត​បង្គ្រប់កិច្ច​នៅក្នុង​ពូ​ល B សិង្ហ​បុរី ស៊ី ព្រុយ​ណេ​ដែល​នៅសល់​គ្នា​១០​នាក់​ក្នុង​លទ្ធផល ៧-០។
ទោះជាយ៉ាងណា អ្នកនិយមចាក់លុយភ្នាល់ការប្រកួតបាល់ទាត់ នៅរាជធានីភ្នំពេញ ត្រៀមចាក់លុយខាងវៀតណាមដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger