សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, January 31, 2020

បែកធ្លាយព័ត៌មានលោកហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យលក់ដីវត្តគោកបញ្ជាន់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បន្ទាប់ពីបែកធ្លាយព័ត៌មានថា លោក ហែម ដារិទ្ធអភិបាលខណ្ឌ ពោធិ៍សែនជ័យលួចលក់ដីក្នុងវត្ត គោកបញ្ជាន់រួចមក លោកក៏បានចេញសារប្រតិកម្មឆ្លើយតបទៅកាន់អ្នកដែលចោទលោកថា បានលក់ដីវត្តគោកបញ្ជាន់។

នៅរសៀលថ្ងៃទី៣១ មករានេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើង តាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ខ្ញុំមិនខ្វល់ជាមួយអ្នកឯង សម្ខាន់ខ្ញុំមានភាពស្អាតស្អំ នៅក្នុងសង្គមបានហើយ, ខ្ញុំជាមន្រ្តីយ៉ាងមិចបងប្អូនដឹងហើយ!,ខ្ញុំស្រលាញ់ការងារខ្ញុំណាស់ ខ្ញុំមិនអាចយកកិត្តិយសរបស់ខ្ញុំទៅលក់ដីវត្ត នាំតែធ្លាក់ទៅជាប្រេតនោះទេ។
ថ្មីៗនេះ លោក ផែន វណ្ណៈ បានផ្សព្វផ្យាយព័ត៌មាននេះតាមហ្វេសប៊ុករបស់លោកថា លោកហែម ដារិទ្ធបានលួចលក់ដីវត្តគោកបញ្ជាន់នៅក្នុងខណ្ឌរបស់ខ្លួនគ្រប់គ្រង។
ភ្លាមៗនេះ ការិយាល័យព័ត៌មានកាសែតជាតិខ្មែរមិនអាចទាក់ទង លោក ហែម ដារិទ្ធដើម្បីសាក សួរពីករណីលក់ដីវត្តនេះបានទេ។
សូមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនតាមដានករណីលក់ដីវត្តនេះផង៕


Top of Form

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger