សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 9, 2020

កម្ពុជាមិនត្រូវមានទាហានបាញ់សម្លាប់មេបញ្ជាការខ្លួនឯងបែបនេះទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(បាងកក)៖ ទាហានថៃម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹក ថ្ងៃអាទិត្យនេះ។ នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការបាញ់សម្លាប់ទាហានជាខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ប្រហារ ដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេល ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្ស ពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak។ ក្រោយមកទៀត រូបគេបានលួចយកកាំភ្លើង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកការបាញ់ប្រហារលើហ្វូងមនុស្សដោយ បណ្ដាលឱ្យមានអ្នក ស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស។ អាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារមានមនុស្ស ជាច្រើន នាក់រងរបួសធ្ងន់ផងដែរ។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការ បាញ់ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់...ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់ មែនទេ? ...រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថា អាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger