សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 11, 2020

សម្តេចតេជោសម្រេចទទួលយកការអញ្ជើញរបស់លោកត្រាំទៅចូលរួមប្រជុំកំពូល អាមេរិក-អាស៊ាននៅខែមីនា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងត្រូវអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក លើកនេះ សម្តេចក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចក៏អាចនឹងមានលទ្ធភាពវាយកូន ហ្គោល នៅលើទឹកដីឡាសវេហ្កាសទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ថ្ងៃទី១៤ ខែមីនាខាងមុខនេះ ការប្រជុំអាស៊ាន-អាមេរិក នៅឡាសវេហ្កាស ខ្ញុំសុំផ្តាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹង ទៅដល់ឡាសវេហ្កាសនៅថ្ងៃទី១២ ខែមីនា។ ថ្ងៃទី១៣ អាចមានលទ្ធភាពវាយកូនហ្គោល នៅឡាសវេហ្កាស ដែនដីអាមេរិតែម្តង។ ថ្ងៃទី១៤ប្រជុំ ថ្ងៃទី១៥ជួបពលរដ្ឋខ្មែរ ថ្ងៃទី១៦ បានខ្ញុំ ចាកចេញ ហើយពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែម្តង...»

គួររំលឹកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះ។ លិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger