សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 14, 2020

ចំនួនមនុស្សស្លាប់នៅចិនកើនដល់ជិត១,៥០០នាក់ និងឆ្លងជាង​ ៦៤,០០០នាក់ដោយសារវីរុស COVID-19 (កូរ៉ូណាថ្មី)តែកម្ពុជាមិនតក់ស្លុតទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(វូហាន)៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបាន កើនឡើងដល់ជិត ១,៥០០នាក់ហើយ និងជាង ៦៤,០០០នាក់ទៀតឆ្លង ខណៈខេត្ត Hubei និង ទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។នេះបើតាមការការចេញ ផ្សាយដោយ ស៊ីនហួរ។
គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺត្រូវបានបូកសរុបនៅក្រោយពីអាជ្ញាធរសុខាភិបាលចិន បាន រាយការណ៍អំពីមនុស្សស្លាប់ ១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger