សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 12, 2020

EU សម្រេច​ដក​ហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ EBA សម្រាប់​កម្ពុជានៅល្ងាចនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សហភាព​អឺរ៉ុប (EU) បាន​សម្រេច​ដក​ហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» EBA ពី​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​នេះ ជុំ​វិញ​អ្វី​ដែល EU លើក​ឡើង​ថា «មាន​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»
សេចក្ដី​សម្រេច​របស់​ EU ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។
តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុកិច្ចការ​បរទេស​របស់ EU លោក Josep Borrel បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «សហភាព​អឺរ៉ុប នឹង​មិន​ឈរ​មើល​នោះ​ឡើយ នៅ​ពេល​ដែល​ប្រជាធិបតេយ្យ ត្រូវ​បាន​ផាត់​ចោល ការ​គោរព​សិទ្ធិ​មនុស្ស ត្រូវ​បាន​រឹត​ត្បិត ហើយ​សេរីភាព​នៃ​ការ​ជជែក​ពិភាក្សា ត្រូវ​បាន​បំបាត់»
ភ្លាមៗនោះដែរក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការសម្តែងការសោកស្តាយចំពោះ

ការសម្រេចរបស់EUនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger