សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 11, 2020

សម្តេចតេជោ ប្រកាសមិនឆ្លើយតបជាមួយក្រុមប្រឆាំងដឹកនាំ ដោយលោកសម រង្សុីបើទោះបី ខំចាក់សម្តេចតាម Facebook ក៏ដោយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ក្រុមប្រឆាំងកំពុងព្យាយាមចាក់សម្តេច ឱ្យឆ្លើយតបនៅតាមបណ្តាញសង្គម Facebook ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានប្រកាសថា សម្តេចនឹងមិនចាំបាច់ឆ្លើយតបជាមួយក្រុមប្រឆាំងទាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះយ៉ាង ដូច្នេះថា «ហើយខ្ញុំមិនឆ្លើយតប ខ្ញុំមានដំណមរបស់ខ្ញុំ មិនឆ្លើយតបជាមួយក្រុមប្រឆាំងណា ទាំងអស់ សូមមិនចាំបាច់មកបង្ហោះ Facebook ចាក់ខ្ញុំឱ្យឆ្លើយទេ ស្រេចតែអញធ្វើមិនដឹងឯង ធ្វើអីយើង»

សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងដឹកនាំ ដោយលោក សម រង្សុី នៅក្រៅប្រទេស បានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) និងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិកម្ពុជា ឱ្យបន្តដំណើរទៅមុខជាមួយ គ្នាតទៅទៀត ដើម្បីឯករាជ្យ និងអធិបតេយ្យ ហើយត្រូវការពារសន្តិភាពរបស់កម្ពុជា ដែលរក បានដោយលំបាក ដោយការលះបង់របស់យុទ្ធជនជំនាន់មុន។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ទៅកាន់ Facebook មួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលតែងតែបង្ហោះព័ត៌មានក្លែងក្លាយ ដើម្បីបំផិតបំភ័យប្រជាពលរដ្ឋខ្មែរ។ សម្តេចសន្និដ្ឋានថា ម្ចាស់ Facebook នេះពិតប្រាកដ មិនមែនមានវត្តមាននៅកម្ពុជានោះទេ គឺនៅក្រៅប្រទេស។

សម្តេចបានចោទសួរថា តើការបង្ហោះព័ត៌មានមិនពិតបែបនេះ វាចំណេញអ្វីសម្រាប់ក្រុមប្រឆាំង ទាំងនោះ ព្រោះគ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរ សាច់ញាតិរបស់ពួកគេភ័យតែប៉ុណ្ណោះ។ មួយវិញទៀតអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់នេះ ប្រឈមនឹងទោសទណ្ឌ ចំពោះមុខច្បាប់ថែមទៀតផង។
ចំណែកលោក សម រង្សុីបានកំពុងប្រកាសប្តេជ្ញចូលទឹនដីកម្ពុជា វិញនៅឆ្នាំ ២០២០ឲ្យទាល់តែ បាន៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger