សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 20, 2020

ចំនួនអ្នកឆ្លងCovid-19 នៅកម្ពុជាកើនដល់៥១នាក់ បន្ទាប់ពីរកឃើញ ៤ករណីថ្មីបន្ថែមទៀត នៅថ្ងៃនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន០៤ករណីបន្ថែមទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥១នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិ Nម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរ៣នាក់ ដែលនៅខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តបាត់ ដំបង។


បច្ចុប្បន្ន អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ហើយក្នុង ចំណោមនោះ ក៏មានផងដែរនៅអ្នកឆ្លងពីអ្នកមានផ្ទុកមេរោគកូវីដ១៩ ដែលពិនិត្យឃើញវិជ្ជមាន ពេលត្រឡប់ពីបុណ្យសាសនាមកពីប្រទេសម៉ាឡេស៊ី៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger