សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 23, 2020

ការសូកប៉ាន់ជាទង្វើខុសច្បាប់! តើលោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី បានលុយមកពីណា ឲ្យឈ្មោះ ហ៊ុយ វណ្ណៈម្តងៗ១០មុឺន ដុល្លារដើម្បីមានអំណាចយកកាំភ្លើងបាញ់អ្នកកាសែត!?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ភ្នំពេញ)៖ ក្រុមអ្នកកាសែតក្រីក្ររាប់សិបនាក់ កំពុងចោទជាសំណួរ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស្រី ប៊ុន រ៉ានី ហ៊ុន សែន បានលុយមកពីណាបន្តផ្ដល់ថវិកា ចំនួន១០ម៉ឺនដុល្លារដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជា (ស.ស.ស.ក) សម្រាប់ អាណត្តិទី២ ដើម្បីបន្តទ្រទ្រង់ សកម្មភាពការងាររយៈពេល៣ឆ្នាំ តទៅមុខទៀត ចាប់ពីឆ្នាំ ២០១៩-២០២២។ ខណៈកន្លងមក លោកហ៊ុន សែននិងលោកស្រី ប៊ុន រ៉ានី បានផ្ដល់ថវិកា ចំនួន១០ម៉ឺនដុល្លារ សម្រាប់ការចាប់ផ្ដើមដំបូងរបស់ ស.ស.ស.ក ផងដែរ។
ក្រៅពីការឧបត្ថម្ភដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រាប់អាណត្តិទី១និងទី២
នេះ លោក ហ៊ុន សែននិងប្រពន្ធកន្លងមកក៏បានជួយដល់អ្នកសារព័ត៌មានតាមរយៈ ស.ស.ស.ក នូវទឹកប្រាក់៦ម៉ឺនដុល្លារ និង១៥លានរៀលផងដែរ ហើយជាពិសេសនោះគឺជួយកសាង «អគារសេរីភាព» សម្រាប់ជាទីស្នាក់ការរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

ឈ្មោះ ហ៊ុយ វណ្ណៈ ដែលអាងអំណចព្រៃផ្សៃរបស់ហ៊ុន សែនភ្ជុងបំរុងបាញ់អ្នកកាសែតនៅCNC បានគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតចំពោះលោក ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក ជាបន្តបន្ទាប់តាំងពីការចាប់ផ្តើម ដោយបាតដៃទទេ ពីអាណត្តិទី១ រហូតដល់អាណត្តិទី២នេះ។

ឈ្មោះហ៊ុយ វណ្ណៈ ថ្លែងបន្តថា៖ «ការជួយគាំទ្ររបស់ លោកហ៊ុន សែន និងភរិយា គឺមានគុណ តម្លៃយ៉ាងធំធេង ដែលនេះឆ្លុះបញ្ចាំងទស្សនៈវិស័យជាសកលរបស់ លោក ហ៊ុន សែនក្នុងការ គាំទ្រតួនាទីនិងសិទ្ធិសេរីភាពសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។

ស.ស.ស.ក ដែលបានកើតឡើងពីសមាជិកស្ថាបនិកដែលជាអ្នកសារព័ត៌មាន ទាំងភាសាខ្មែរ និងភាសាបរទេសនៅក្នុងប្រទេសកម្ពុជាបានបរាជ័យក្នុងសកម្មភាពរបស់ខ្លួនហើយប្រឈមនឹង
ការបិទទ្វារបន្ទាប់ពីឈ្មោះ ហ៊ុយ វណ្ណះនេះបានយកអំណាច ហ៊ុន សែនទៅគំរាមអ្នកដទៃនិង បម្រុងបាញ់អ្នកកាសែតនៅCNC ហើយចាងហ្វាងកាសែតជាតិខ្មែរ រស់ សុឃិតបានតាមវ៉ៃឈ្មោះ ហ៊ុយ វណ្ណះនេះ រហូតដល់លោក ហ៊ុន សែនបញ្ជាឲ្យលោក គិត ម៉េងដកឈ្មោះ ហ៊ុយ វណ្ណះនេះ ចេញពីទូរទស្សន៏ CNCបាត់ហើយ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger