សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, June 21, 2020

កម្ពុជាសម្រេចបើកព្រំដែនជាមួយយួន អនុញ្ញាតឱ្យពលរដ្ឋយួន ចូលនិងចេញពីប្រទេសកម្ពុជា ដូចធម្មតាវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


កម្ពុជាសម្រេចបើកព្រំដែនជាមួយវៀតណាម អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសនេះ ចូលនិងចេញពី ប្រទេសកម្ពុជាដូចធម្មតាវិញ បន្ទាប់ពីផ្អាកការឆ្លងកាត់រយៈពេលជាង៣ខែកន្លងមកនេះ ដោយ មូលហេតុការពារឆ្លងរាលដាលកូវីដ១៩។
​តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៩ខែមិថុនា បានបញ្ជាក់ថា ពលរដ្ឋវៀតណាមអាច ចេញនិងចូលប្រទេសកម្ពុជាដូចធម្មតាវិញ គ្រាន់តែគោរពទៅតាមវិធានការសុខាភិបាលសម្រាប់ ការពារមេរោគកូវីដ១៩។
លិខិតបញ្ជាក់ថា៖«អនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល ចេញ ព្រះរាជាណាចក្រកម្ពុជា និងតម្រូវឱ្យ ពលរដ្ឋវៀតណាមទាំងនោះអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»។​

កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ជាមួយវៀតណាម ដើម្បីការពារមេរោគកូវីដ១៩។ ពេលនោះកម្ពុជាក៏បានប្រតិកម្មបង្ហាញការមិនសប្បាយចិត្តចំពោះករណីវៀតណាម​ប្រកាស បិទព្រំដែន​មុន ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger