សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 24, 2020

លោក ហ៊ុន សែន កំពុងទល់ច្រករឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រគ្មាន លុយសងធនាគារ ក៏លើកទឹក ចិត្តឲ្យធនាគារ រឹបអូសទ្រព្យសម្បត្តិ ពលរដ្ឋណា ស្តាប់តាមក្រុមប្រឆាំង មិនព្រមសង់លុយ ឲ្យធនាគារ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅពេលនេះកំពុងទល់ច្រករឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រ ដោយសារជម្ងឺកូវីដ១៩ គ្មានលុយសងធនាគារឯកជន ក៏ប្រកាសលើកទឹកចិត្ត ឲ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបយកទ្រព្យសម្បតិ្ត ចំពោះប្រជាពលរដ្ឋណាមួយ ជឿទៅលើការ ឃោសនា របស់ពួក ក្រុមប្រឆាំងនៅក្រៅប្រទេស ហើយមិនព្រមប​ង់លុយធនាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរ ង គ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា ឥឡូវពួកក្រុមប្រឆាំងមួយចំនួនបំផុស ឲ្យប្រជាពលរដ្ឋដកលុយ នៅតាមធនាគារ ខណៈប្រជាពលរដ្ឋ មិនទៅធ្វើតាមពួកក្រុមនោះឡើយ ព្រោះប្រជាពលរដ្ឋ ទុកចិត្តរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសាច់ប្រាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុន សែនរៀបរាប់ថា សព្វថ្ងៃនេះ មានធនាគារ មួយចំនួនបានសល់លុយយ៉ាងច្រើន ដូច្នេះពួកក្រុម ប្រឆាំងនៅក្រៅប្រទេស ចង់ឲ្យធនាគារ នៅកម្ពុជាដួលរលំ តាមរយៈមិនសង និងដកលុយពីធនាគារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុន សែនបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ លើកទឹកចិត្តឲ្យធ្វើការរឹបអូស ប្រសិនបើអ្នកឯងជឿ ទៅលើអ្នក ដែលឃោសនាណាឲ្យចលនា កុំឲ្យសងលុយធនាគារ ។ ខ្ញុំគ្រាន់តែអំពាវនាវ ដល់ធនាគារ មានការយោគយល់ នៅក្នុងដំណាក់ នៃការលំបាក ប៉ុន្ដែការសង នៅតែសងដែល ហ្នឹង»


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger