សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, March 1, 2014

ភរិយាឧត្តមសេនីយ៏​ ឌួង ​ងៀបជាប់ពាក់ព័ន្ធការ នាំចូលទូរស័ព្ទគេចពន្ធ នៅសៀមរាប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

កូនប្រុសលោក ឧត្តមសេនីយ៏ឌួង ងៀបត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែ
មេសាឆ្នំា២០១៣បន្ទាប់ពីបាញ់បោះសេរីនិងប្រើអាវុធខុសច្បាប់
ដោយះ ជា វីរ:
 
យោងតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ទូរស័ព្ទគេចពន្ធ សេរីទំនើប ៥ វ៉ាលីស
ធំៗ ដែលដំបូងគេរាយការណ៏មកថា អាចមាន​ចំនួន​រហូត​ដល់ទៅ៤៨០០គ្រឿង តែក្រោយមក
លោក ​អង ​សុខិណោ ប្រធានគយចល័តប្រចាំច្រកអន្តរជាតិសៀមរាប អះអាងថា​មានចំនួនតែ
២៥១​គ្រឿងនោះគឺជាទំនិញគេចពន្ធខុសច្បាប់របស់ស្រ្តីម្នាក់ឈ្មោះ​<<អាណា>>ជាភរិយារបស់
របស់ឧត្តមសេនីយ៏ឌួង​ងៀបអនុប្រធាននាយកដ្ឋាននគរបាលអន្តោ​ប្រ​វេសន៍ នៃក្រសួង
មហាផ្ទៃ។

ទូរស័ព្ទគេចពន្ធទាំងនេះត្រូវបានគយចល័ត មកពី ក្រសួងសេដ្ឋកិច្ចស្ទាក់ចាប់បានខណៈ ភរិយា
របស់ឧត្តមសេនីយ៏ឌូង​ងៀបជាម្ចាស់ទំនិញគេចពន្ធទាំងនេះបានព្យាយាមដឹកជញ្ជូនចេញពី
ព្រលាន​យន្តហោះ​អន្តជាតិ​ខេត្តសៀមរាបនាយប់ថ្ងៃទី​១៩​កុម្ភះ
ប្រភពព័ត៌មានបានឱ្យដឹងថាទៀតថាមេឈ្មួញនាំចូលទូរស័ព្ទទំនើបគេចពន្ធនេះ ជាភរិយាលោក ឌួង ងៀប អនុប្រធាននាយកដ្ឋាន​នគរបាលអន្តោ​ប្រ​វេសន៍ ត្រូវបានសមត្ថកិច្ចអះអាងថា ជាប់ពាក់
ព័ន្ធនឹងការរត់ពន្ធទំនិញនិងទូរស័ព្ទយកមកចែកចាយនៅរាជធានីភ្នំពេញ ឆ្លងកាត់ច្រក​អាកាស​យានដ្ឋានអន្តរជាតិខេត្តសៀមរាបជាយូរមកហើយ

សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីវេលាម៉ោង
៩យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ភរិយាលោក ឌួង ងៀប ដែលបាននាំ​ទូរស័ព្ទម៉ាក​អាយ​​ហ្វូន និងម៉ាកសាំស៊ុងទំនើបៗជាច្រើនគ្រឿងចេញពីច្រក អាកាសយានដ្ឋានអន្តរជាតិខេត្តសៀម រាប ត្រូវបាន​សមត្ថកិច្ចគយចល័តចាប់បង្ក្រាបនៅចំណុច
ស្រុកពួក ខេត្តសៀមរាបដើម្បីពិន័យពន្ធ ដែលករណីបង្ក្រាបនេះធ្វើឡើងតាមការបញ្ជាពីលោក
កើត សុធារ៉ា ប្រធានក្រុមគយចល័តទូទាំងប្រទេស ។

ប្រភពបន្តទៀតថា ពាក់ព័ន្ធការហូរ ចូលទូរស័ព្ទ
ទំនើបៗ តាមច្រកអន្តរជាតិខាងលើនេះ ត្រូវបាន
គេទម្លាយព័ត៌មានមកថា គឺជាការបើកភ្លើងខៀវពី លោក ខៀវ សំអាន ប្រធានការិយាល័យ គយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេឃុបឃិតគ្នាជាមួយលោក​អង​សុខិណោ ជាអ្នក
គ្រប់គ្រងគយចល័តនៅ អាកាសយាន​ដ្ឋានអន្តរជាតិខេត្តសៀមរាប ហើយអំពើពុករលួយរបស់
មន្រ្តីគយនិង​ការគេចពន្ធរបស់ឈ្មួញជាប្រពន្ធឧត្តមសេនីយ៏ប៉ូលិសរូបនេះធ្វើឱ្យរដ្ឋបាត់បង់
ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ខណៈទូរស័ព្ទទំនើបៗខាងលើនេះ យ៉ាង ហោចណាស់
ក្នុង១គ្រឿងៗត្រូវបង់ពន្ធ ៧៥ដុល្លារ និងប្រភេទជជុះ១គ្រឿងៗត្រូវបង់ ពន្ធ៤៥ដុល្លារនោះ ។

កន្លងទៅ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ខេត្តកំពង់ធំ បានស៊ើបអង្កេត តាមដានឈាន
ដល់ការបង្ក្រាបការនាំ ចូល ទូរស័ព្ទ​ម៉ាក​អាយហ្វូននិងម៉ាកសាំ ស៊ុងតាមច្រកអាកាសយានដ្ឋាន

អន្តរជាតិ សៀមរាបនេះជាញឹកញាប់ ដែលពួកឈ្មួញខិលខូចដូចជាភរិយាលោកឌួង​ងៀប បាន
ប្រើ រថយន្តទំនើបៗជាមធ្យោបាយ ដឹកជញ្ជូនទំនិញគេចពន្ធជាញឹកញាប់កន្លងមក ក្នុងនោះ
សមត្ថកិច្ចដែលពាក់ព័ន្ធត្រូវបានក្រុមឈ្មួញចាត់ចែងសូកលុយទើប សកម្មភាពខុសច្បាប់នេះ
 កាន់តែមានការរាលដាលខ្លាំងៗ ពិសេសលោក ខៀវ សំអាន ពិតជាមានចេតនាទុច្ចរិតគៃ

បំបាត់ពន្ធរដ្ឋយកមកដាក់ក្នុងហោប៉ៅរបស់ខ្លួនដែលទង្វើនេះច្បាប់មិនត្រូវអនុគ្រោះឡើយ

ប្រភពបានឱ្យដឹង
ទៀតថា លោក ខៀវ សំអាន អាចពាក់ព័ន្ធទៅ នឹងមេឈ្មួញនាំទូរស័ព្ទទំនើប
គេចពន្ធចូល ដែលជាភរិយាលោក ឌួង ងៀប អនុប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍។ ម៉្យាងវិញទៀត ភរិយាលោក ឌួង ងៀប មានឱកាសនាំទូរស័ព្ទទំនើបៗឆ្លងកាត់ ច្រក​អាកាស
យានដ្ឋានអន្តរជាតិសៀម រាប ក៏ដោយសារលោក ឌួង ងៀបដែលមានងារជាឧកញ៉ាផងនោះ 
 គឺជាអ្នកគ្រប់គ្រងនគរបាលអន្តោប្រវេសន៍ នៅច្រកខាង​លើ​នេះ​ផងដែរ ។ ដូច្នេះ ការគៃបំបាត់
ពន្ធរដ្ឋដោយសមត្ថកិច្ច និង ស្ថាប័នគយនៅច្រកនេះ ពិតជាអំពើពុករលួយដែលកើតមាន
ជាលក្ខណៈ ប្រព័ន្ធ ហើយបទល្មើសទាំងនេះមិនមែនទើប កើតជាលើកទី១នោះឡើយ ។
អង្គភាពប្រឆាំងអំពើពុករលួយ គួរតែមានវិធានការបង្ក្រាប និងលុប បំបាត់ក្រុម​មន្ត្រីគយ

ខិលខូចដែលមាន ចេតនាទុច្ចរិត ធ្វើឱ្យបាត់បង់ចំណូលពន្ធ នាំចូលបែបនេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទ ៥ វ៉ាលីស
នេះ ដែលចាប់បានគឺម៉ាក Iphone 5s និង ម៉ាក់សុំាស៊ុង ។គ្រប់ទំនិញមិនស្របច្បាប់ ដែល​នាំចូលតាម​ជើង​យន្ត​ហោះអន្តរជាតិ សៀម
រាប គឺសុទ្ធតែត្រូវឆ្លងកាត់សមត្ថកិច្ច ជាច្រើនស្ថាបន័នៅ ទីនោះ ជាពិសេសម៉ាស៊ីន ស្គែន បាន
ស្គែន​គ្រប់​កាបូប វ៉ាលី ទាំងអស់។ ប៉ុន្តែទូរស័ព្ទរហូតដល់ទៅ៥វ៉ាលីធំៗបែបនេះ បែរ ជាអាចរួច
ផុត ពីព្រលាន យន្ត ហោះ មិនដឹងថាម៉ាស៊ីនស្គែន មិនស្រូប ឬក៏ជា​ការឃុបឃិតរបស់
 សមត្ថកិច្ចគយជាមួយឈ្មួញជាភរិយារបស់លោក​ឌួង​ងៀបនោះទេ ។ ពាក់ព័ន្ធករណីការ ហូរចូលទូរស័ព្ទទំនើបៗតាមច្រកដែលសមត្ថកិច្ចក្រុមគយគ្រប់គ្រងនោះ ប្រសិនបើ​គ្មាន​វិធាន
ការ បង្ក្រាបការរត់ពន្ធ ទូរស័ព្ទ ទំនើបៗបែប នេះទេ រដ្ឋត្រូវបាត់បង់ចំណូលពន្ធក្នុងកម្រិតខ្ពស់
ផងដែរ ប៉ុន្តែនៅមានមន្ត្រី​សមត្ថកិច្ច​គយ ខិលខូចខ្លះផ្សំគំនិត ជា មួយ ឈ្មួញដើម្បីផល
ប្រយោជន៏ផ្ទាល់ខ្លួនដែលផ្ទុយពីកំណែទម្រង់ស៊ី ជម្រៅ របស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន
សែន

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger