សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 3, 2019

កម្មកររោងចក្រប្រេស្ទិច នៅខេត្តកណ្តាល បាតុកម្មតវ៉ានៅមុខ ក្រសួងការងារទាមទារ លក្ខខណ្ឌការងារ១៤ចំណុច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ភ្នំពេញ)៖ កម្មករ កម្មការិនី ប្រមាណជា១០០នាក់ មកពីរោងចក្រកាត់ដេរប្រេស្ទិច ស្ថិតក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនឆ្ពោះមក កាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបាតុកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន និងទាមទារឲ្យរោងចក្រទទួលយកប្រធានសហជីពប្រចាំរោងចក្រនោះវិញ។

លោក ប៉ាវ ស៉ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ បាន ឲ្យដឹងថា ចំណុចដែលកម្មករបាន ទាមទារនោះរួមមាន៖
១៖ សូមឲ្យក្រុមហ៊ុនទទួលយកឈ្មោះ ហួន សុវិត ប្រធានសហជីព​ចលនាកម្មករប្រចាំរោងចក្រ ប្រេស្ទិច ហ្គាមេន ចូលធ្វើការវិញ។
២៖ សូមឲ្យក្រុមហ៊ុនធ្វើកាតបេឡាជាតិរបបសន្តិសុខសង្គម ជូនកម្មករកម្មកានី។
៣៖ ក្រុមហ៊ុនមិនត្រូវកាត់លុយកម្មករ នៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ ហើយក្រុមហ៊ុនមិនត្រូវកាត់លុយបាយកន្លះខែនោះទេ។
៤៖ នៅពេលកម្មករឈឺ មានសំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលជូនពួកគាត់។
៥៖ នៅពេលកម្មករ កម្មកានី ដាក់ច្បាប់មានធុរ:ចាំបាច់ក្រុមហ៊ុនអនុញ្ញាតិ និងរក្សាប្រាក់ឈ្នួល និងអត្តប្រយោជន៍ផ្សេងជូនពួកគាត់។
៦៖ ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករអោយលើសពីសមត្ថភាពកម្មករនោះឡើយ។
៧៖ ក្រុមហ៊ុនត្រូវបើកលុយបាយជូនកម្មករក្នុងមួយសប្តាហ៍ម្តង។
៨៖ សូមឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី ២ខែ​​ មក៦ខែ វិញម្តង។
៩៖ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មករធ្វើការមុនម៉ោងជាដាច់ខាត។
១០៖ សូមកុំឲ្យក្រុមហ៊ុនរើសអើងសហជីពចលនាកម្មករគ្រប់រូបភាព។
១១៖ សូមឲ្យក្រុមហ៊ុនដកប្រធានផ្នែករដ្ឋបាលចេញជាបន្ទាន់។
១២៖ សូមឲ្យក្រុមហ៊ុនណែនាំប្រធានចិន និងប្រធានផ្នែកខ្មែរឲ្យប្រើប្រាស់សំដីសមរម្យមកលើ កម្មករនិយោជិក។
១៣៖ សូមឲ្យក្រុមហ៊ុនរៀបចំឲ្យមានបន្ទប់ពេទ្យ និងថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់។
១៤៖ សូមឲ្យក្រុមហ៊ុនរៀបចំតុសំរាប់កម្មករនិយោជិកហូបបាយអោយបានគ្រប់គ្រាន់។


លោក ប៉ាវ ស៊ីណា បានអះអាងថា សំណើខាងលើនេះ ត្រូវបានកម្មករធ្វើការតវ៉ាទាមទារអស់ជា ច្រើនថ្ងៃមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ ទើបក្រុមកម្មករសម្រេចដង្ហែក្បួន មកកាន់ក្រសួង ការងារនៅថ្ងៃនេះ។ បើតាមលោក ប៉ាវ ស៊ីណា ក្រុមកម្មករ ក៏គ្រោងហែក្បួនតវ៉ា ទៅផ្ទះបុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅជិតវិមានឯករាជផងដែរ។
សូមជំរាបផងដែរថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបាន រំលាយចោលកាលពីថ្ងៃ ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧មក បុរសខ្លាំង ហ៊ុន សែនបានយកចិត្តទុកដាក់ទ្វេដងទៅលើកម្មកររោងចក្រនៅទូទាំង ប្រទេស និងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់កម្មករ។ ក៏ ប៉ុន្តែចំពោះការតវ៉ានៅថ្ងៃនេះ មិនទាន់ដឹង ថាក្រសួងការងារនឹង ដោះស្រាយជូនកម្មករឬយ៉ាងណានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger