សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, January 7, 2019

សម រង្ស៊ីឆក់ឳកាស ថ្ងៃ៧ មករាវាយប្រហារ ហ៊ុន សែនវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក សម រង្សុី ឆក់ឳកាសថ្ងៃ ៧ មករា ខួប៤០ឆ្នាំ របស់ គណបក្សកាន់អំណាចវាយប្រហារយ៉ាងខ្លាំងទៅ លើនាយករដ្ឋមន្ត្រី ហ៊ុន សែននិងជាប្រធានថ្មីនៃ គណបក្សនេះ។
លោកសម រង្ស៊ីសរសេរនៅលើហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចថា លើគម្របទស្សនាវដ្ដី អាមេរិកាំង Newsweek ចេញផ្សាយក្នុងខែកក្កដា ១៩៩៧ មានសរសេរ ជាអក្សរធំៗ ថា ៖ "រដ្ឋប្រហារនៅកម្ពុជា ហ៊ុន សែន ដណ្តើមអំណាច ដោយបង្ហូរឈាម ក្នុងប្រទេសមួយដ៏ខ្ទេចខ្ទាំ"។
លោកសម រង្សុីបន្តថា ជនផ្តាច់ការ នៃប្រទេសកម្ពុជាសព្វថ្ងៃ គឺជាអ្នកប្លន់អំណាចពីរាស្ត្រ (usurper) ដូច្នេះ មិនអាចឲ្យយើងទទួលស្គាល់ថា ជាតំណាងស្របច្បាប់និងថ្លៃថ្នូរ នៃប្រទេសកម្ពុជា បានទេ។ នេះជាប្រវត្តសង្ខេប របស់គាត់ ៖
- ៧ មករា ១៩៧៩ ៖ ត្រូវបានបន្តុប ជាមេដឹកនាំអាយ៉ង ដោយកងទ័ពយួនឈ្លានពាន។
- ១៩៨៥ ៖ ត្រូវបានបន្តុបឲ្យឡើងធ្វើជា នាយករដ្ឋមន្ត្រីអាយ៉ង ដោយកងទ័ពយួនឈ្លានពាន ដដែល។
- ១៩៩៣ ៖ បានចាញ់ឆ្នោត ក្នុងការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC)
- ១៩៩៧ ៖ បានធ្វើរដ្ឋប្រហារ ដើម្បីដណ្តើមអំណាចមកវិញ ដោយមានការបង្ហូរឈាម។
- ពី ១៩៩៨ ដល់ ២០១៨ ៖ បាននៅក្រាញអំណាច ដោយសារតែការលួចបន្លំសន្លឹកឆ្នោត និងការ បាញ់សម្លាប់ ចាប់ដាក់គុក និងគំរាមកំហែង ប្រជារាស្ត្រ។
លោកបន្តថា អ្នកដែលដណ្តើមយកអំណាច និងក្រាញអំណាច បែបនេះ គឺជាអ្នកប្លន់អំណាចពី រាស្ត្រ ហើយមិនមែនជាតំណាងប្រទេសជាតិយ៉ាងពិតប្រាកដឡើយ គ្រាន់តែជាតំណាងខុសច្បាប់ និងក្លែងក្លាយ ដែលគ្មាននរណាទទួលស្គាល់ និងគោរពទេ។
លោកសម រង្សុីបន្តទៀតថា ហ៊ុន សែន ដឹងថារាស្ត្រខ្មែរមិនចូលចិត្តគាត់ទេ ពីព្រោះគាត់ជាមនុស្ សព្រៃ បាតផ្សារ អវិជ្ជា និងអសីលធម៌ មានចរិតដូចខ្មែរក្រហម ដែលគាត់ធ្លាប់បានបម្រើ ក្រោម របប ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៧។ ដូច្នេះ គាត់ត្រូវតែពឹងបរទេស ដើម្បីរក្សាអំណាច គាត់ ពេលនេះ។ ដើម្បីពឹងបរទេស បាន គាត់ត្រូវតែបម្រើផលប្រយោជន៍បរទេស។ ទោះបីរាស្ត្រខ្មែរវេទនាយ៉ាងណា ពេលនេះ ក៏គាត់មិនខ្វល់ដែរ។ ហ្នឹងហើយ ដែលហៅថាជនក្បត់ ជាតិ ដើម្បីតែអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន។
ភ្លាមៗនេះ កាសែតជាតិខ្មែរមិនអាចទាក់ទងបុរសខ្លាំងហ៊ុន សែន ដើម្បីឆ្លើយតបនឹងការវាយ ប្រហាររបស់លោក សម រង្សុីបានទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger