សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 23, 2019

គណៈកម្មាធិការអឺរ៉ុបមិនទាន់សម្រេចយ៉ាងណាចំពោះការដក EBA ពីកម្ពុជា រហូតដល់ថ្ងៃ ទី ២៩ មករាទើបដឹង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


គណៈកម្មាធិការអឺរ៉ុបបានស្នើ សុំឲ្យសមាជិករបស់ខ្លួនជួបជុំគ្នានៅចុងខែនេះ ដើម្បីពិគ្រោះ យោបល់ លើការសម្រេច ក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។​
ក៏ប៉ុន្តែបុរសខ្លាំងនៃកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែនគូសបញ្ជាក់ នៅក្នុងដំណើរទស្សនកិច្ចនៅ ប្រទេសចិនថា «កម្ពុជាមិនយកអធិបតេយ្យរបស់ខ្លួនទៅប្តូរនឹងទណ្ឌកម្មសេដ្ឋកិច្ចបរទេសនោះ ទេ»

សារព័ត៌មាន Bloomberg ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចុះផ្សាយ កាលពីម្សិលមិញ ដោយបានដកស្រង់សម្ដីមន្ដ្រីរបស់សហភាពអឺរ៉ុប២រូប ដែលសុំមិនបញ្ចេញ ឈ្មោះ មកចុះផ្សាយថា គណៈកម្មាធិការអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែ​ល​ហ្សិច បានស្នើ សុំបណ្ដារដ្ឋាភិបាលដែលជាសមាជិករបស់សហភាពអឺរ៉ុប ឲ្យផ្ដល់ភ្លើងខៀវ ពាក់ព័ន្ធបញ្ហាព្យួរ ប្រព័ន្ធអនុគ្រោះពីកម្ពុជា នៅត្រឹមថ្ងៃទី២៩ខែមករា។
សារព័ត៌មាន Bloomberg ចុះផ្សាយទៀតថា បើទោះបីជាមានការយល់ព្រមពីសមាជិកក៏ដោយ ប៉ុន្ដែ ការសម្រេចចុងក្រោយ គឺស្ថិតនៅលើគណៈកម្មាធិការអឺរ៉ុបដដែល ដែលមានរយៈពេល១២ខែ សម្រាប់ដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។

ការស្នើសុំសេចក្ដីសម្រេចចិត្តពីបណ្ដាប្រទេសជាសមាជិកនេះ គឺធ្វើឡើងបន្ទាប់ពីស្នងការនៃ គណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានជួប ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់​ សុខុន កាលពីថ្ងៃទី២១ មករាកន្លង ទៅ នៅទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែ​ល​ហ្សិច៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger