សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 1, 2019

អាមេរិកកំពុងធ្វើឲ្យសម រង្សុីកាន់តែពុះកញ្ជ្រោលចង់ធ្វើ នាយករដ្ឋមន្ត្រី ខណះប្រទេស មហាអំណាចនេះជំរុញលោក ម៉ាឌូរ៉ូទទួល​យក​ការ​ផ្ទេរអំណាច​ទៅ​មេ​បក្ស​ប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកសម រង្សុីប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅពេលនេះហាក់បីដូចជាពុះកញ្រ្ជោលឡើង កាន់អំណាចនៅកម្ពុជា ខណៈ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Bolton បាន​ជំរុញ​ឱ្យ​យោធា និង​កម្លាំង​សន្តិសុខ​វេណេហ្ស៊ុយអេឡា ទទួល​យក​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី ប្រជា​ធិបតេយ្យ និង​ស្របតាម​រដ្ឋធម្មនុញ្ញ ទៅ​ឱ្យ​មេ​បក្ស​ប្រឆាំង នៅប្រទេសនេះ។ ការ​ជំរុញ​នេះធ្វើឡើង​ខណៈ​ដែល​អាមេរិក បាន​បង្កើន​ការដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​របស់​លោក Nicolas Maduro តាម​រយៈ​ការដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេងកាត​របស់​រដ្ឋ PDVSA កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ និងប្រកាសគាំទ្រឲ្យមេបក្សប្រឆាំងលោក Juan Guaido ធ្វើជាប្រធានាធិបតីស្តីទីនៃប្រទេស វេណេហ្សុយអេឡា។
លោក John Bolton បាន​អះអាង​ថា មន្រ្តី​ និង​យោធា​វេណេហ្ស៊ុយអេឡា កំពុង​យក​ចិត្ត​ទុកដាក់​នឹង​ការ​អំពាវនាវ​នេះ ក្រោយ​អនុព័ន្ធ​យោធា​វេណេហ្ស៊ុយអេឡា ប្រចាំ​ក្រុង​វ៉ាស៊ីងតោន​គឺ​លោក José Luis Silva បាន​​កែប្រែ​ងាករេ​ពី​លោក Maduro ហើយ​ប្រកាស​គាំទ្រ​មេបក្ស​ប្រឆាំង​គឺ​លោក Juan Guaido ឱ្យ​ធ្វើជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​វិញ កាលពីចុង​សប្តាហ៍​កន្លងទៅ។
នៅពេល​អ្នក​កាសែត​សួរថា តើ​រដ្ឋបាល​ដូណាល់ ត្រាំ នឹង​ពិចារណា​ប្រើប្រាស់​យោធា ក្នុង​ករណី​ប្រទេស​វេណេហ្ស៊ុយអេឡា​បែបនេះ​ដែរឬទេ? លោក Bolton ឆ្លើយថា លោក​ប្រធានាធិបតី​អាមេរិក មានភាពច្បាស់លាស់​ក្នុងរឿង​នេះ ពោលគឺ​ជម្រើស​ទាំងអស់ ត្រូវបាន​ដាក់​នៅ​លើ​តុ​ហើយ។
ទន្ទឹមនឹង​នេះ លោក​ទីប្រឹក្សា ក៏​បាន​អំពាវនាវ​ឱ្យសម្ព័ន្ធមិត្ត​ និង​ដៃគូ​ ចូលរួម​ជាមួយ​អាមេរិក ក្នុងការ​ទទួល​ស្គាល់​មេបក្ស​ប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វេណេហ្ស៊ុយ អេឡា ហើយ​បិទ​នូវការ​ដំណើរការ​មូលនិធិ​ទាំងឡាយ​របស់​លោក Maduro ផងដែរ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger