សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 12, 2019

តុលាការចេញដីការកោះហៅ លោក សម រង្ស៉ី និងមន្ត្រី២នាក់ ទៀតេដែលកំពុងនៅក្រៅប្រទេស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សមត្ថកិច្ចបានយកដីការបស់តុលាការ ទៅបិទនៅស្នាក់ការរបស់ អតីតគណបក្ស សង្រ្គោះជាតិ ដើម្បីបញ្ជាក់អំពីការ កោះហៅ លោក សម រង្ស៉ី, លោក ហូរ វ៉ាន់ និង លោក កាក់ កុម្ភារ ឱ្យចូលទៅកាន់សវនាការជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីចោទថា«ប្រមាថ និងញុះញង់ឱ្យមាន បទឧក្រិដ្ឋជាអាទ៌»
សំណុំរឿងប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍របស់លោក សម រង្ស៉ី និងមន្ត្រីរបស់ លោក ត្រូវបានតុលាការបិទការស៊ើបសួរ និងបានបញ្ជូនទៅចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។ ក្នុងសំណុំរឿងនេះ លោក សម រង្ស៉ី លោក ហូ វ៉ាន់ និងកាក់ កុម្ភារ ត្រូវបាន ចោទប្រកាន់ ពីបទ ផ្តើមគំនិតប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ ចំណែក ឈ្មោះ គង់ មាស់ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ មាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។
សំណុំរឿងនេះ មានជនត្រូវចោទមាន៤នាក់ ក្នុងនោះមាន លោក សម រង្សុី , លោក គង់ ម៉ាស់ លោក ហូ វ៉ាន់ និងកាក់ កុម្ភារ ដែលរងការចោទថាបានប្រព្រឹត្តបទល្មើសក្នុងកំឡុងខែមេសា ដល់ តុលា ឆ្នាំ២០១៨។ លោក គង់ ម៉ាស់ អតីតសកម្មជនបក្សប្រឆាំងរស់នៅភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការ ចោទប្រកាន់ ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។ ខណៈដែលជនត្រូវចោទ៣នាក់ផ្សេងទៀត លោក សម រង្សុី , លោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ កំពុងស្ថិតនៅក្រៅប្រទេស៕






0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger