សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 6, 2019

ទឹកជំនន់បង្កឲ្យមនុស្ស៣នាក់ស្លាប់និងជាង២៧០០ គ្រួសារ ត្រូវជម្លៀសពីផ្ទះសម្បែង​កាន់ទីទួល​សុវត្ថិភាព!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ឱ្យដឹងថាទឹកជំនន់ទឹកភ្លៀងនិង​ជំនន់​ទន្លេ​មេគង្គ​បានបង្ករឱ្យមនុស្ស៣នាក់ស្លាប់និងជាង២៧០០គ្រួសារ ត្រូវជម្លៀសពីផ្ទះសម្បែង​កាន់ទីទួល​សុវត្ថិភាព នៅថ្ងៃនេះ។
 

នេះបើតាមមន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ដែល បានផ្តល់បទសម្ភាសន៍ឱ្យវីអូឌីនៅរសៀលថ្ងៃទី០៦កញ្ញានេះ។

តួលេខដែលផ្តល់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា គិតត្រឹមថ្ងៃ​ទីសុក្រទី០៦ ខែកញ្ញា ទឹកជំនន់ទន្លេមេគង្គបានបង្ករផលប៉ះពាល់ដល់ខេត្តចំនួនបីរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ។ ​ជំនន់មេគង្គបាន ជន់លិចខេត្តស្ទឹងត្រែង ចំនួន​៦​ស្រុក ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៦១៣៣គ្រួសារ លិចស្រូវវស្សារអស់៣ ៩៦៥ហិចតា និងត្រូវ​ជម្លៀស​ចេញ ១៤៦៦គ្រួសារ។

ចំណែកខេត្តក្រចេះ ទឹកលិចស្រុកចំនួន៥ ប៉ះពាល់ដល់​ប្រជាពលរដ្ឋ ៥ ៣២៤គ្រួសារ​និង ជម្លៀសចេញពីលំនៅឋាន១០៤៨នាក់។ ទឹកជំនន់នេះក៏​លិចស្រុក២នៅខេត្តត្បូងឃ្មុំដែរ ប៉ះពាល់ដល់ប្រជាពលរដ្ឋ១៦០៤គ្រួសារនិង​ជម្លៀសចេញ១៦៩គ្រួសារពីលំនៅឋាន៕

 


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger