សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 11, 2019

តើលោកហ៊ុន សែនបញ្ជាឲ្យលោកផៃ សុីផានកោះហៅមន្ត្រី សង្គមសុីវិលមកប្រជុំដូចជំនាន់ប៉ុល ពតឬ?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សំនួរខាងលើនេះផ្តោតទៅលើ លោក ហ៊ុន សែនដែលជាអ្នកទទួលខុសត្រូវធំជាងគេ នៃរបប ក្រុងភ្នំពេញបច្ចុប្បន្ន បន្ទាប់ពីអង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ​​បិទ​ទ្វារ​តាម​ការ​អញ្ចើញ​ពី​សំណាក់លោក ផៃ សុីផាន ដែលតាំងខ្លួនជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​ថា បាន​ឆ្លើយ​តប​តាម​ការ​អញ្ចើញ​របស់​ជនឈ្មោះផៃ សុីផាននេះ​ម្ដង​រួចម​ក​ហើយ។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និងសមាគម​ធាង​ត្នោត ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កោះ​អញ្ចើញ​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​ទៅ​ចូលរួម​ប្រជុំ​ចង្អៀត ឬ​ប្រជុំ​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពីគេ​បាន​ចេញ​របាយការណ៍​និយាយ​អំពី​អន្ទាក់​បំណុលរបស់មីក្រូហិរញ្ញវត្ថុ។


ចំណែក​ឯ​​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ចេញ​លិខិត​​អញ្ចើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នៅ​ថ្ងៃ​ពុធ​នេះ​ផងដែរ បន្ទាប់​ពី​នាយក​ប្រតិបត្តិ លោក ព្រាប កុល បាន​ផ្ដល់​សម្ភាស​​នៅ​លើ​ទស្សនាវដ្ដី Southeast Asia Globe កាល​ពី​ខែ​សីហា​កន្លង​មក។
ទាក់ទងនឹងការអញ្ជើញលើកទីពីរ​នេះ នាយករងនៃអង្គការលីកាដូ លោក អំ​ សំអាត បាន​ឱ្យ​ដឹង​ថា លោក​នឹង​មិន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​​នៅ​ឯ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​នោះ​ឡើយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​លោក​ថា គណៈ​គ្រប់​គ្រង​អង្គការ​របស់​លោក បាន​សម្រេច​តម្កល់​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​លើក​ទី​១ រវាង​មន្ត្រី​តំណាង​អង្គការ​លីកាដូ និង​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។
លោក អំ សំអាត ប្រាប់ថា៖ «ការអញ្ជើញហ្នឹងល្អសម្រាប់កិច្ចសហប្រតិបត្តិការណ៍ ក៏ប៉ុន្តែ បើការ អញ្ជើញនោះផ្តោតទៅលើការចេញរបាយការណ៍ និងការផ្តល់ព័ត៌មានទៅអ្នកសារព័ត៌មាន យើង បារម្ភក្នុងនាមសង្គមស៊ីវិលហ្នឹង បារម្ភខ្លាចសារធារណៈជន និងសារធារណៈមតិជាតិហ្នឹង គេយល់ ឃើញផ្លូវផ្សេងទៅវិញ»
លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត​ ដែល​បាន​ចេញ​របាយការណ៍​រួម​គ្នា​ជា មួយ​អង្គការ​លីកាដូ​នោះ​ ក៏​បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​បិទ​ទ្វារ​ទៅតាម​ការ​អញ្ចើញ​ពី​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ផង​ដែរ ដោយ​លោក​ថា ផ្អែក​លើ​ហេតុផល​តែ​មួយ​ដូច​លីកាដូ ដែរ។
លោក សឿង សារ៉ន បានពន្យល់បន្ថែមថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ តាមពិតដូចដៃគូរបស់ យើងបានប្រាប់ហើយ សង្គមប្រជាធិបតេយ្យ សិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាសម្តេច ក្រឡាហោម លោកបានលើកឡើងអីចឹង ស្វាគមន៍នូវការបញ្ចេញមតិគ្រប់ជ្រុងជ្រោយ​ពីគ្រប់ភាគី ទាំងអស់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ អីចឹង ខ្ញុំគិតថា វាជាសិទ្ធសេរីភាពមួយ នៃការ បញ្ចេញមតិរបស់យើង គ្រប់ភាគីពាក់ពន្ធទាំងអស់»
ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​ថា លោក​នឹង​មិន​អាច​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ឡើយ ដោយសារ​លោក​ស្ថិត​ក្នុង​ដំណើរ​បេសកកម្ម​នៅ​តំបន់​អឺរ៉ុប។
លោក ព្រាប កុល បានរៀប​រាប់​លើ​បណ្តាញទំនាក់ទំនងសង្គម​​ថា​៖ «ការិយាល័យ​អង្គការតម្លាភាព នៅកម្ពុជា បានទទួលលិខិតរបស់អ្នកនាំពាក្យរដ្ឋាភិបាលរួចហើយ។ យើងខ្ញុំសូមថ្លែអំណរគុណចំពោះការអញ្ជើញនេះ។ ដោយហេតុថា ខ្ញុំកំពុងជាប់រវល់បំពេញ បេសកម្មអន្តរជាតិនៅទ្វីបអឺរ៉ុប ខ្ញុំមិនអាចចូលរួមប្រជុំតាមកាលវិភាគនៃការអញ្ជើញនេះបានទេ»
លោក ផៃ ស៊ីផាន បាន​ប្រាប់​ថា លោកសោកស្តាយដែលស្ថាប័នសង្គមស៊ី​វិលបដិសេធការចូលរួម កិច្ចពិភាក្សានេះ ប៉ុន្តែ លោក​បញ្ជាក់​ថា ស្ថាប័ន​របស់​លោក​នឹង​បន្ត​បញ្ជូន​លិខិត​អញ្ចើញ​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។
លោក ផៃ ស៊ីផាន​ថា៖ «អាហ្នឹងគឺបង្ហាញអំពីកិច្ចមិនសហប្រតិបត្តិការណ៍ក្នុងភាពជាដៃគូ។ អាហ្នឹង យើងច្បាស់ណាស់ ទីមួយគាត់ យើងមិនចង់និយាយថា រហូតគ្រាន់តែជាអង្គការដែលរៀបចំ បម្រើនយោបាយ​បរទេសក្នុងការបំផ្លាញមុខមាត់ រឺការបំផ្លាញការខិតខំ រឺការបំផ្លាញភាព​សុខសាន្ត របស់កម្ពុជាតែប៉ុណ្ណោះ»
ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរយល់ថាលោក ផៃ សុីផានគួរតែយកពេលវេលារបស់ខ្លួន ទៅចុះជួយពលរដ្ឋរងគ្រោះដោយសាទឹកជំនន់វាប្រសើរជាង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger