សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 6, 2019

ក្រសួងការងារជម្រុញឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួលឲ្យកម្មករមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ): ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកទៅថៅកែ និយោជក និងម្ចាស់សហ គ្រាសទាំងអស់ត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​ ដើម្បីជួយសម្រួល ដល់ពួកគេក្នុងការធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សេចក្តីជូនដំណឹងនេះ ចេញផ្សាយនៅថ្ងៃ ទី ៥ កញ្ញាឱ្យដឹងបន្ថែមថា ម្ចាស់សហគ្រាស និង និយោជកទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករ និយោជិករបស់ខ្លួនទាំងអស់ បានឈប់សម្រាករយៈ ពេល៤ ថ្ងៃ គិតពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ កញ្ញា ដោយទទួលបានប្រាក់ឈ្នួល ហើយត្រូវបើក ប្រាក់ឈ្នួលទី២ ទៅពួកគេឱ្យបានទាន់ពេល។
សេចក្តីជូនដំណឹងដដែល ឲ្យដឹងទៀតថា​បើម្ចាស់សហគ្រាស និងនិយោជកពុំមានលទ្ធភាព អាច ឱ្យកម្មករនិយោជិកទទួលបានប្រាក់បុរប្រទានយ៉ាងតិច ៥០ភាគរយមុននោះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger