សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 7, 2019

យួនសម្លាប់សត្វជ្រូក៤.៧លានក្បាល ខណៈជំងឺប៉េសជ្រូក អាហ្វ្រិក រីករាលដាលខ្លាំង នៅទូទាំង ប្រទេស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ហាណូយ)៖ អាជ្ញាធរយួន បានប្រមូលនិងសម្លាប់សត្វជ្រូក ប្រមាណ៤.៧លានក្បាល ដើម្បីទប់ ស្កាត់ការរីករាលដាល នៃជំងឺប៉េសជ្រូកអាហ្វ្រិក ដែលបានរីករាលដាល នៅខេត្តទាំង៦៣របស់ ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៩នេះ។

ជំងឺនេះត្រូវបានរកឃើញដំបូង នៅប្រទេសយួន កាលពីខែកុម្ភៈ ដែលមានភាពលំបាក នៅក្នុងការ ទប់ស្កាត់ណាស់ ដោយសារវា មិនមានវ៉ាក់សាំងការពារ។ នេះបើតាមការលើកឡើង ពីលោក Pham Van Dong ប្រធាននាយកដ្ឋានសុខភាពសត្វនៃប្រទេសយួនបានឲ្យដឹងយ៉ាងដូច្នេះ។


សត្វជ្រូក នៅក្នុងប្រទេសយួន គិតត្រឹមចុងខែកក្កដាកន្លងទៅ បានធ្លាក់ចុះ១៨.៥ភាគរយ គិតចាប់ តាំងពីខែធ្នូ ឆ្នាំ២០១៨មក។

ឧស្សាហកម្មសាច់ជ្រូក មានតម្លៃ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬក៏ស្មើនឹងជិត១០ភាគរយ នៃវិស័យកសិកម្មរបស់ប្រទេសយួន។ ហើយយួនបានយកកម្ពុជាជាទីផ្សាជ្រូករបស់ខ្លួនផងដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger