សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 20, 2019

ទឹកជំនន់បំផ្លាញផ្ទះរបស់ពលរដ្ឋ១០មុឺនខ្នង និងជម្លៀស​ពលរដ្ឋ ជាង​មួយ​ម៉ឺន​គ្រួសារ ចេញពី​លំនៅឋាន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក គន់ គឹម អនុប្រធាន​ទី​១ នៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាង ថា អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ ជាង​មួយ​ម៉ឺន​គ្រួសារ (១០.០០០) ចេញពី​លំនៅឋាន តាំងពី​សប្ដាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ចំនួន​១៤។
លោក​បន្ត​ថា ទឹកជំនន់​នេះ បណ្ដាល​ឱ្យ​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន ១០​ម៉ឺន​ខ្នង ស្រូវ​ចំនួន ២​ម៉ឺន ៥​ពាន់​ហិកតារ (២៥.០០០) និង​ផលដំណាំ​ផ្សេងទៀត ប្រមាណ​៥​ពាន់​ហិកតារ កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​ជន់​លិច។
ប្រភព​ដដែល​បន្ត​ថា ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រៃវែង ត្រូវ​បាន​ជន​លិច​ទាំងស្រុង ហើយ​ក្រុម​ជួយ​សង្គ្រោះ បាន​ប្រើប្រាស់​ទូក​ដើម្បី​ដឹក​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​។ ខេត្ត​ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​រួមមាន​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ស្ទឹងត្រែង ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ។ ក្រសួង​ឧតុនិយម បាន​ប្រកាស​ថា កម្ពស់​ទឹកជំនន់​នេះ នឹង​អាច​បន្ត​ឡើង​កាន់តែ​ខ្ពស់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទៀត ក្នុង​នោះ​ក៏​មាន​ខេត្ត​ព្រៃវែង​ផង​ដែរ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger