សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 11, 2019

បេក្ខជនប្រឡងបាក់ឌុបធ្លាក់តវ៉ាលទ្ធផលនៅមុខក្រសួងអប់រំ នាព្រឹកមិញនេះ! អ្នកជាប់សប្បាយ ចិត្តឯអ្នកធ្លាក់កើតទុក្ខ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ បេក្ខជនប្រឡងបាក់ឌុបធ្លាក់មួយចំនួន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំ គ្នាតវ៉ានៅមុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី១៩ សីហា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា មិនមានគោលការណ៍ បើក ចំហរជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ ក្រសួងយល់ពីមនោសញ្ចេតនា របស់បេក្ខជន និងក្រុមគ្រួសារ ក្រោយពីទទួលលទ្ធផល ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិនីមួយៗ។ ជាទូទៅក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ សុក្រឹតភាព និងប្រសិទ្ធភាព នៃគ្រប់ ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុម ការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀង ផ្ទាត់ពិន្ទុ។ ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថា ក្រសួងអប់រំនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៩ ទើបប្រកាសលទ្ធការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដោយមានបេក្ខជន ប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០ នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger