សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 30, 2020

ហ៊ុន សែន ស្នើឱ្យស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈវាយ ប្រហារលើស្ថាប័នសារព័ត៌មាន ឬបុគ្គលណាចែកចាយព័ត៌មានក្លែងក្លាយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ស្នើឱ្យស្ថាប័ន ព័ត៌មាន ដែលមានវិជ្ជាជីវៈទាំងអស់ ធ្វើការវាយប្រហារលើស្ថាប័នព័ត៌មាន ឬបុគ្គលណាដែល បង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ហើយសម្ដេចនឹងចេញលិខិតសរសើរ នៅពេលជួបប្រជុំ ជាមួយអ្នកសារព័ត៌មាននាឆ្នាំក្រោយ។
ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមដោយវីរូស «កូរ៉ូណា» ចេញពីវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូន ប្រជាពលរដ្ឋ ហើយដូចដែលខ្ញុំបានលើកឡើង អម្បាញមិញ ខ្ញុំសុំកោតសសើរជាថ្មីម្តងទៀត ចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈមានការទទួលខុសត្រូវ អ្នកលេង Facebook ដែលមានការ ទទួលខុសត្រូវបណ្តាញសង្គម ដែលមានការទទួលខុសត្រូវជួយផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំង ព័ត៌មានក្លែងក្លាយ និងបំពុលសង្គម បំពុលសង្គម»
ការស្នើសុំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានអង្គភាព ព័ត៌មាន និងអ្នកលេងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបង្ហោះសារព័ត៌មានក្លែងក្លាយអំពី ករណីឆ្លងវីរុស កូរ៉ូណា នៅតាមបណ្តាលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាចំពោះព័ត៌មាន និងដំណឹងក្លែងក្លាយទាំងនេះពី សំណាក់បណ្តាញព័ត៌មាន និងអ្នកលេងបណ្តាញសង្គមទាំង មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ បានឆ្លងវីរុស កូរ៉ូណានេះ ក្រៅពីជនជនជាតិចិន១នាក់ មកពីទីក្រុង វូហាន ដែលធ្វើដំណើរចូលមក ដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានមន្ត្រីសុខាភិបាល បានយកចិត្តទុកដាក់ថែទាំអ្នកផ្ទុកវីរុសនេះយ៉ាងយកចិត្តទុកដាក់ ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគេផងដែរ។
សម្តេចតេជោ ក៏បានស្តីបន្ទោសចំៗ ទៅដល់អ្នកសារព័ត៌មានដែលគ្មានជំនាញវិជ្ជាជីវៈ និងអ្នក លេង Facebook មួយចំនួន ដែលបានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើមថ្មី ដោយមិនមានប្រភពច្បាស់ លាស់ បណ្តាលឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។ សម្តេចបានបង្គាប់ដល់ក្រសួងព័ត៌មាន ឱ្យត្រួតពិនិត្យមើលវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងមានវិធានការចំពោះការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ខណៈដែលប្រទេសម៉ាឡេស៊ី មានការចាប់ខ្លួនចំពោះអ្នកផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយនេះ ព្រមទាំងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger