សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 29, 2020

លោក ស ខេង ប្រគល់រថយន្ដជូនស្នងការដ្ឋាននគរបាល រាជធានី-ខេត្តទាំង២៥ យកទៅ បម្រើការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ ក្នុងមួយស្នងការដ្ឋានមួយគ្រឿង។
ពិធីនេះត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធាននាយកដ្ឋាន, ស្នងការរាជធានី-ខេត្ដ និងមន្ដ្រី នគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា រថយន្ដជាអំណោយរបស់លោក ស ខេង ដែលត្រូវប្រគល់ជូនស្នងការរាជធានី-ខេត្ត គឺដើម្បីយកទៅបម្រើការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យកាន់ តែមានប្រសិទ្ធភាពបន្ថែមទៀត៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger