សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 30, 2020

ហ៊ុន សែនប្រកាសថាកម្ពុជាមិនបិទជើងហោះហើរពីចិនហើយចិន ជាមហាមិត្តអមតៈ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជាក់​ថា ​ការមិន​​បិទ​ជើង​យន្ត​ហោះ​ និងជម្លៀស​ពលរដ្ឋ​កម្ពុជា​ពី​ប្រទេសចិន​ គឺ​​ដើម្បី​រក្សា​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​មហា​អំណាច​មួយ​នេះ។​

​ក្នុង​សន្និសីទសារព័ត៌មាន​​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា ការ​បិទ​ជើង​យន្ត​ហោះពី​ចិន​មក​កម្ពុជា និង​ជម្លៀស​ពលរដ្ឋ​ពី​ប្រទេស​ចិន​មក​វិញ​គឺ ​ហាក់​បី​ដូច​ជា​សម្លាប់​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​ជា​មួយ​ចិន។

លោក​ថ្លែង​ថា៖ « រឿង​អី​ពេល​សុខ​ស្រួល​នៅ​ជា​មួយ​គ្នា ពេល​លំបាក​បែរ​ជា​រត់​ចោល​គ្នា? បើ​ខ្ញុំ​ជា​ស៊ីជិនពីង ឬ​ក៏​ជា​លី ឃឺ​ឈាង គឺ​ខ្ញុំ​អត់​ឱ្យ​ទេ! ហែង​រត់​ចោល​អញ​ហើយ អ្ហែង​មក​ធ្វើ​អី​ទៀត អាហ្នឹង​យើង​សាក​គិត​ខ្លួន​គេ​ខ្លួន​យើង​ទៅចុះ! »

ជំងឺរលាក​សួត​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើងដំបូង​កាល​ពី​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ​២០១៩ ​ក្នុង​ទីក្រុង​វូហាន ក្នុង​ខេត្ត​ហ៊ុយ​បេ ប្រទេសចិន ដែល​រហូត​មកដ​ល់​ពេល​នេះ ​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ជនជាតិ​ចិន​ជា​ច្រើន​ប្រទេស រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ បាន​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​ក្នុង​ស្រុក​រហូត​ទៅ​រក​ទិញ​ម៉ាស់ពាក់​ស្ទើរ​គ្រប់​គ្នាដែល ករណី​នេះត្រូវ​បាន​​លោក​ហ៊ុន សែន​ ចាត់​ទុក​ថា ​ជា​ជំងឺ​ភ័យ​ខ្លាច​ហួស​ការ​ពិតរបស់​​ប្រជាពលរដ្ឋ​៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger