សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 29, 2020

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទាត់ចោលព័ត៌មាន ដែលបាន ផ្សព្វផ្សាយថា «មានអ្នកឆ្លងជំងឺកូរ៉ូណា ២នាក់នៅខេត្តកោះ កុង»ក្នុងកាសែតដើមអម្ពឹល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងប្រាប់ថា លោកសូមបដិសេធ ភ្លាមៗចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយក្នុងកាសែត ដើមអម្ពិលនៅព្រឹកនេះថា មានជនជាតិ ចិន២នាក់ ឆ្លងជំងឺរលាកសួត កូរ៉ូណា នៅខេត្តកោះកុង ករណីនេះមិនមែនជាការពិតនោះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ពូបានបញ្ជាក់ទៅខេត្តកោះកុងហើយ ពុំមានករណីជនជាតិចិន២នាក់ ឆ្លងជំងឺរលោកសួតកូរ៉ូណា នៅខេត្តកោះកុងនោះទេ សូមបដិសេធ ព័ត៌មានទាំងនោះ»
ការថ្លែងទាត់ចោលភ្លាមៗចំពោះព័ត៌មានបំផ្លើសការពិតនៅក្នុងកាសែតដើមអម្ពិលនេះ ធ្វើឡើង បន្ទាប់ពីកាសែតនេះបានសរសេរថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់នៅខេត្តកោះកុង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែមួយនាក់ នៅខេត្តព្រះសីហនុ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger