(សិង្ហបុរី)៖ រដ្ឋមន្ត្រីអភិវឌ្ឍជាតិសិង្ហបុរីលោក ឡូរិនស៍ វ៉ុង (Lawrence Wong) បានប្រកាសថា ប្រជាជនសិង្ហបុរីក្នុងមួយគ្រួសារនឹងទទួលបានម៉ាសចំនួន ០៤ ខណៈមានការព្រួយបារម្ភកាន់ តែខ្លាំងឡើង អំពីការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានប្រភពមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន និងបញ្ហាខ្វះខាតម៉ាស់ផ្គត់ផ្គង់ទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
បើតាមលោក Wong
អាជ្ញាធរសិង្ហបុរីបានចែកចាយម៉ាសចំនួន ០៥លានរួចមកហើយ ក្នុងរយៈ ពេល ០៩ថ្ងៃមកនេះ
ប៉ុន្តែការប្រើប្រាស់គឺមានចំនួនច្រើនលើសការរំពឹងទុក។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ដូច្នេះថា
«ការចែកចាយម៉ាសនៅពេលនេះ គឺដើម្បីធានាថា ប្រជាជនសិង្ហបុរីគ្រប់ក្រុមគ្រួសារមានម៉ាសពាក់ការពារគ្រប់គ្នា»។ លោក Wong បន្ថែមទៀតថា
ការចែកម៉ាសនឹងផ្ដល់ជូនជាអាទិភាពដល់តំបន់ ដែលមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាខ្ពស់ជាងគេ។
ចំណែកនៅកម្ពុជាឯនេះវិញ មិនមានការចែកម៉ាស(Mask) ដូចជូនប្រជាពលរដ្ឋនៅប្រទេស សឹង្ហបុរីនោះទេ។
ចំណែកនៅកម្ពុជាឯនេះវិញ មិនមានការចែកម៉ាស(Mask) ដូចជូនប្រជាពលរដ្ឋនៅប្រទេស សឹង្ហបុរីនោះទេ។
គួរជម្រាបថា
អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លង ដល់មនុស្ស ៩,៦៨៩នាក់នៅក្នុងប្រទេសចិន និងច្រើនជាង៩០ករណីទៀតនៅទូទាំងពិភពលោក
ខណៈនៅសិង្ហបុរីក៏មានរហូតដល់ទៅ ១៣ករណីឆ្លងផងដែរគិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣១
ខែមករា នេ៕
0 comments:
Post a Comment