អង្គការសុខភាពពិភពលោក (WHO)
សម្រេចប្រកាសដាក់ពិភពលោក ក្នុងភាពអាសន្នដោយការគម្រាមកំហែងនៃវីរុសឆ្លងនូវែលកូរ៉ូណា
ខណៈតួលេខមនុស្សស្លាប់ និងអ្នកជំងឺបង្កដោយវីរុសរាតត្បាតនេះបន្តកើនឡើងជាលំដាប់។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាព

ពិភពលោក
ក្នុង អំឡុងពីរបីសប្តាហ៍កន្លងមក
ពិនិត្យឃើញភាពអាសន្ននៃការរីករាលដាលបាន កើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន
បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិន ធ្លាប់មានក្តី។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញនៅទីក្រុងហ្សឺណែវ
ប្រទេសស្វីស អង្គការ សុខភាពអន្តរជាតិមួយនេះបានបញ្ជាក់ថា
ការសម្រេចដាក់ពិភពលោកក្នុងគ្រាអាសន្ននេះ គឺ ដោយសារវីរុសនេះបានឆ្លង
ចូលដល់ប្រទេសផ្សេងៗក្នុងពិភពលោកកាន់តែច្រើន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅម្សិលមិញ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom បន្ថែមថា WHO មានក្តីកង្វល់ខ្លាំងបំផុតចំពោះសក្តានុពលភាពនៃការរីករាលដាលរបស់វីរុសនេះទៅប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ល្អសម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាល។
លោក Tedros Adhanom មានប្រសាសន៍ថា៖«ហេតុផលសំខាន់ដែលជំរុញឱ្យយើងសម្រេច បែបនេះ គឺមិនមែនដោយសារអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែ ដោយ សារអ្វីដែលកំពុងកើតឡើងនៅប្រទេសដទៃ។ យើងមិនដឹងថាវីរុសនេះអាចបង្កការខូចខាតដល់ កម្រិតណានោះទេ ប្រសិនបើវារាតត្បាតក្នុងប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលខ្សោយ»។
លោកបញ្ជាក់ថា អង្គការលោកត្រៀមខ្លួនរួចហើយក្នុងការផ្តល់ប្រឹក្សា និងគាំទ្រប្រទេសដែល មានប្រព័ន្ធសុខាភិបាលខ្សោយ ប្រយុទ្ធប្រឆាំងព័ត៌មានចចាមអារ៉ាម និងក្លែងក្លាយ ហើយប្រទេស នានាត្រូវសម្រេចចិត្តជ្រើសរើសវិធានការជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
ប្រធានគណកម្មាធិការទទួលបន្ទុកគ្រាអាសន្ន លោក Didier Houssin លើកឡើងថា វាដល់ពេល ដែលគណៈកម្មាធិការរបស់លោកស្នើដល់អង្គការសុខភាពពិភពលោកចុចកណ្តឹងប្រកាស អាសន្នជាសកលអំពីក្តីកង្វល់ និងហានីភ័យដែលអាចកើតឡើងដោយសារវីរុសឆ្លងនូវែលកូរ៉ូណា ហើយ។ លោកបន្ថែមថា មូលហេតុនៃសំណើបានផ្អែកលើការពិចារណា៣ចំណុច។
លោក Didier Houssin ថ្លែងថា៖«យើងមើលឃើញ ទី១ការកើនឡើងនៃចំនួនករណីអ្នកឆ្លងនៅក្នុងប្រទេសចិន ទី២ វីរុសនេះឆ្លងចូលដល់ប្រទេសផ្សេងៗកាន់តែច្រើន និងទី៣ផងដែរ ប្រទេសមួយ ចំនួនបានប្រើប្រាស់វិធានការដែលអាចត្រូវគេចោទសួរអំពីសុវត្ថិភាពអ្នកដំណើរ»។
លោកបញ្ជាក់ថា គណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននឹងជួយសម្របសម្រួល និងសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាលើការចាត់វិធានការបន្ថែមផ្សេងៗដែលអាចប្រើប្រាស់ ដើម្បីទប់ស្កាត់ការរីករាយដាលនៃវីរុស និងអាចបញ្ចៀសផលប៉ះពាល់ដល់អ្នកដំណើរ និង ការធ្វើពាណិជ្ជកម្ម។
គិតត្រឹមម៉ោង១រសៀលថ្ងៃនេះ អ្នកស្លាប់ដោយសារវីរុសនូវែលកូរ៉ូណាបានឡើងដល់២១៣ និងចំនួនអ្នកជំងឺបង្កដោយវីរុសនេះបានកើនដល់៩ ៨១៦នាក់ ខណៈ២៤ម៉ោងមុនអ្នកស្លាប់មាន ១៧០នាក់ និងអ្នកជំងឺមាន៧៧១១នាក់។ នេះបើតាមតួលេខពីសារព័ត៌មាន South China Morning Post។
ដោយឡែក គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ យ៉ាងហោចណាស់មានប្រទេសជាង២០បានសម្រេច ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនបណ្តោះអាសន្នដើម្បីគេចចេញពីមេរោគនេះ ខណៈវីរុសបានរាលដាលចេញពីតំបន់ផ្ទុះរីរុសនៅចិនដីគោកដល់ប្រទេស និងតំបន់ផ្សេងទៀត ចំនួន២២៕

0 comments:
Post a Comment