សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 11, 2020

កម្ពុជារូចផុតពីការរាតត្បាតនៃមេរោគកូរ៉ូណា បន្ទាប់ពីជនជាតិ ចិនឆ្លងមេរោគ នេះត្រូវបាន ព្យាបាលជសៈស្បើយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រសួង​សុខាភិបាល​កម្ពុជា​ឱ្យ​ដឹង​​ថា បុរស​ជន​ជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ​​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ក្រោយ​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ឈាមចំនួន ៣លើក ហើយ​​បង្ហាញ​ថា មិន​ឃើញ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ខ្លួន​បុរស​រូប​នោះ​ទៀត​។
ដោយឡែក​សមាជិក​គ្រួសារ​របស់​គាត់​ចំនួន ៣នាក់​ទៀត ក៏​បាន​រួច​ផុត​ពី​ការ​អង្កេត​តាមដាន​សុខភាព ហើយ​អាច​ជួបជុំ​គ្នា​វិញ​ជា​ធម្មតា​វិញ​ដែរ។
សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល បញ្ជាក់​ថា ជន​ជាតិ​ចិន​រូប​នេះ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ១០០ភាគ​រយ និង​អាច​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ ព្រម​ទាំង​អ្នក​ដទៃ​ទៀត​ជា​ធម្មតា។ បុរស​ជន​ជាតិ​ចិន វ័យ ៦០ឆ្នាំ​រូប​នេះ គ្រោង​នឹង​ប្រទេស​ចិន​វិញ នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​ស្អែក​នេះ។
ទោះ​យ៉ាង​ណា​ក្តី ក្រសួងសុខាភិបាល នៅ​តែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ខ្លួន និង​អនាម័យ​ផ្ទាល់​ខ្លួន។ ក្រសួង​ជំនាញ​ព្រមាន​ថា លទ្ធភាព​រក​ឃើញ​ករណី​វីរូស​កូរ៉ណា​បន្ថែម​ទៀត នឹង​អាច​កើត​មាន​ ព្រោះ​វីរុស​នេះ​នៅ​តែ​បន្ត​រាតត្បាត​ខ្លាំង​នៅ​ឡើយ នៅ​ក្នុង​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន។
គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​កុម្ភៈ វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស​កើន​ដល់ ៩០៩នាក់ នៅ​ក្នុង​ប្រទេស​ចិន ខណៈ​អ្នក​ឆ្លង​វីរុស​នេះ កើន​ដល់​ជាង ៤ម៉ឺន (៤០.២៧៣) នាក់។ អ្នក​ស្លាប់ និង​អ្នក​ឆ្លង​នៅ​មិន​ទាន់​ថមថយ​នៅ​ឡើយ ដោយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ នេះ គឺ​រយៈ​ពេល​មួយ​ថ្ងៃ មាន​អ្នក​ស្លាប់​ចាប់​ពី​ជាង ៨០នាក់ ទៅ ៩០នាក់៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger