សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 13, 2020

ខ្លាំងមែន! ថ្ងៃស្អែកសម្តេចតេជោ អញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ដល់អ្នកដំណើរ នៅលើនាវាទេសចរណ៍ WESTERDAM!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិតជាខ្លាំងមែន ដែលបាន អនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានសម្រេច អញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយ ផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែ ក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖អរគុណសន្តិភាព! ដោយសារតែកម្ពុជា មានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឱយមកចូលចតនៅកំពង់ផែខេត្តព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយះ ពេល១៣ថ្ងៃ មកហើយឱយបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
ព្រឹកស្អែកថ្ងៃ១៤កុម្ភះ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែល
មានសាមគ្គីភាពនិងការទទួលខុសត្រូវ។
សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។
សម្តេចបានបន្តថាជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger