សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 19, 2020

បុរសខ្លាំង ហ៊ុន សែនចាប់ផ្តើមត្រូវប៉ាន់កូវីត១៩ដោយ ព្រះមហាក្សត្រជូន១០មុឺនដុល្លារ ហើយ ក្រុមឧកញ៉ានិង មន្ត្រីៗត្រៀមលុយបន្តកន្ទុយគ្នា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

បុរសខ្លាំង ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅពេលនេះចាប់ផ្តើមត្រូវប៉ាន់កូវីដ១៩(Covid-19) ដោយព្រះមហាក្សត្រជូន១០មុឺនដុល្លារ ហើយក្រុមឧកញ៉ានិងមន្ត្រីៗត្រៀមលុយបន្តកន្ទុយគ្នា។ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយ សារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថានៅថ្ងៃនេះឧកញ៉ា លាង ឃុនម្ចាស់ក្រុមជីប ម៉ុងបានជូនបុរសខ្លាំងហ៊ុន សែននូវទឺក ប្រាក់ចំនួន៥០ម៉ឺនដុល្លារបន្ថែមពីលេីថវិការបស់ព្រះមហាក្សត្រ។
ចំណែកថ្ងៃស្អែកនេះនឹងមានក្រុមឧកញ៉ានិងពួកមន្ត្រីៗរដ្ឋាភិបាលចូលលុយបុរសខ្លាំង កាន់តែ ច្រើនថែមទៀត៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger