សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 13, 2020

លោក ហ៊ុន ម៉ាណែត ត្រូវបានប្រកាសតែងតាំងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការទោះបី មានការរិះគន់ថាខុសច្បាប់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ភ្នំពេញ)៖ ទោះបីជាមានការិះគន់ យ៉ាងចាស់ដៃពីអង្គការសង្គមសុីវិលសុីវិល និងបក្សប្រឆាំងក្តី លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបាន គណបក្សប្រជាជនកម្ពុជាប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់
កណ្តាលជាផ្លូវការ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។
ពិធីប្រកាសតែងតាំងលោក ហ៊ុនម៉ាណែតជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់
កណ្តាល ជំនួសលោក កែ ប៊ុនខៀង ត្រូវជាសាច់ញាតិរបស់លោក កែ គឹម យ៉ានអតីត អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទកម្ពុជាត្រូវជាបក្ខពួករបស់លោក ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវលោក ហ៊ុន សែន ដកចេញពីតំណែង ដែរនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាក្នុងចំណោម៣៤នាក់ផងដែរ។

ថ្មីៗនេះ លោក គល់ បញ្ញា តំណាងអង្គការសង្គមសុីវិលកម្ពុជា ចាត់ទុកការតែងតាំងលោក ហ៊ុន ម៉ាណែតគឺរំលោភច្បាប់កងទ័ព និងច្បាប់គណបក្សនយោបាយយ៉ាងធ្ងន់ធ្ងរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger