សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 10, 2020

ចាងហ្វាងកាសែតជាតិខ្មែរព្រមានមន្ត្រីក្រសួងព័តមានដែលកាងអំពេីពុករលួយរបស់មន្ត្រីអង្គភាពបញ្ញត្តិករទូរគមនាគមន៏កម្ពុជា៣នាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


កាលពិថ្ងៃ​ម្សិលមិញលោកចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិតបានឆ្លើយតបនឹងការ ហៅចូលលេខទូរស័ព្ទ 093232326ដែលអះអាងថាខ្លួនឈ្មោះ ជា រដ្ឋា ហេីយជាប្រធាននាយកដ្ឋាន នីតិកម្មនៃក្រសួងព័ត៌មានថា« ហ្អែងឈប់តេមករំខានអញ់ទៀត! បើអញ់ខុសច្បាប់ ហ្អែងប្តឹងអញ់ ទៅតុលាការព្រោះប្រទេសមានច្បាប់ តែបើហ្អែងកាងជនពុករលួយ អញ់វ៉ៃហ្អែងហើយ»



លោក ចាងហ្វាងព្រមានធ្ងន់ៗបែបនេះបន្ទាប់ពីឈ្មោះ ជា រដ្ឋាដែលអះអាងថាខ្លួនជាប្រធាន នាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានចេញមុខកាងក្រុមមន្ត្រីប្រព្រឹត្តអំពេីពុករលួយរបស់អង្គភាព
បញ្ញត្តិករទូរគមនាគមន៏កម្ពូជា៣នាក់ គឺលោក ម៉ូវ ចរិយា លោក សុង ឡេង និងលោក ហៀង បូរ៉ាន់កំពុងបក្ខពួកនិយមនិងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុកនៅអង្គភាពខាងលេីនេះ។



លោក ចាងហ្វាងសរសេរនៅលេីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កាលពីថ្ងៃម្សិលមិញនេះ គឺថ្ងៃ អង្គារ៍ ទី ៩ មិថុនា ឆ្នាំ ២០២០ មានមនុស្សប្រុសម្នាក់កាន់លេខទូរស័ព្ទ 093232326 បានអះអាង ថា«ខ្លួនជាកូនចៅ របស់ លោក ផុស សុវណ្ណ អគ្គនាយកសារព័ត៌មាននិងសោតទស្សន៏ នៃក្រសួង ព័ត៌មាន តែបន្តិចក្រោយមកប្រាប់ថា ខ្លួនឈ្មោះ ជា រដ្ឋាជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួង ព័ត៌មាន (ឈ្មោះ ជា រដ្ឋាទើបឡើងថ្មី)។ គោលបំណងរបស់បុគ្គលនេះគឺចង់ឲ្យកាសែតជាតិខ្មែរដករឿងពុករលួយរបស់មនុស្សមួយក្រុម
មានលោក ម៉ូវ ចរិយា លោក សុង ឡេង និងលោក ហៀង បូរ៉ាន់ កំពុងបំរើការនៅអង្គភាព បញ្ញត្តិករ ទូរគមនាគមន៏កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ដែលកំពុងពុករលួយ យ៉ាងពេញបន្ទុក។

សូមបញ្ជាក់ថាក្រសួងព័ត៌មាននិងក្រុមមន្ត្រីរបស់ខ្លួនគ្រប់ជាន់ថ្នាក់គ្មានសិទ្ធិបញ្ជាមកការិយាល័យ
និពន្ធសារព័ត៌មានឲ្យដករឿងនេះចេញ ឬបញ្ជាឲ្យកាសែតចុះផ្សាយរឿងនោះបានទេជាពិសេស សារព័ត៌មានជាតិខ្មែរដែលជាកាសែតកាសែតជាតិខ្មែរជាកាសែតឯករាជ្យ។

កន្លងមកសង្កេតឃើញក្រសួងព័ត៌មានបានបញ្ជាឲ្យស្ថានីយ៌ទូរទស្សន៏នានា ចាក់ផ្សាយព័ត៌មាន សកម្មភាពBរបស់លោកនាយករដ្ឋមន្ត្រីដែរ តែសកម្មភាពនេះផ្ទុយពីសិទ្ធិសេរីភាពសារព័ត៌មាននិង សិទ្ធិអំណាចរបស់អ្នកនិពន្ធ។ ទង្វើនេះវាផ្ទុយពីសេរីភាពសារព័ត៌មាននិងសិទ្ធិស្វ័យសម្រេចរបស់ អ្នកនិពន្ធទៀតផង។

ដោយឡែកករណីមន្រ្តីក្រសួងព័ត៌មានដែលតាំងខ្លួនម្តងជាមន្ត្រី របស់លោក ផុស សុវណ្ណ និង ម្តងតាំងខ្លួនជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មាននោះគ្មានសិទ្ធិសូម្បីតែបន្តិច ក្នុងការ បង្កាប់បញ្ជាមកអង្គភាពសារព័ត៌មានជាតិខ្មែរដែលជាអង្គភាពឯករាជ្យឡេីយ។

​លោក ចាងហ្វាងបន្តធ្ងន់ៗថា បើហ្អែងគិតថា អញ់ផ្សាយព័ត៌មានមិនពិតហើយអញ់ខុសច្បាប់ហ្អែង ប្តឹងអញ់ទៅតុលាការភ្លាម។ ច្បាប់គឺច្បាប់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger