សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 23, 2020

លោក ហ៊ុន សែនត្រូវចាប់ខ្លួនជនទុច្ចរិតផៃ សុីផាន បញ្ជូនទៅ តុលាការកាត់ទោសពីបទព្រហ្មទណ្ឌ ជំពាក់លុយថ្លៃធ្វើធ្មេញ នៅអាមេរិក និងជំពាក់លុយលោកមឿង សុនរាប់លានរៀន នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

Hun Sen must arrest the crock , Phay Siphan , this morning and send to the court for a trial of the criminal case he owes a lot of money in United States of America. !

(ភ្នំពេញ)​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី តំណាងឲ្យត្រកូលហ៊ុន មិនត្រូវឃុបឃិតជាមួយ ជនទុច្ចរិតផៃ សុីផានក្នុងករណីជំពាក់លុយថ្លៃ ធ្វើធ្មេញនៅអាមេរិកនិងជំពាក់លុយលោកមឿង សុនរាប់លាន រៀលទៀត ហើយត្រូវតែចាប់ជនទុច្ចរិតផៃ សុីផានបញ្ជូនខ្លួនឲ្យតុលាការកាត់ទោស ពីបទរំលោភ សេចក្តីទុកចិត្តដែលជាទោសព្រហ្មទណ្ឌ។

ជនទទុច្ចរិតផៃ សុីផានត្រូវតែសងលុយថ្លៃធ្វើធ្មេញនៅអាមេរិក វិញ ទោះបីហ៊ុន សែនការពារក៏ ដោយ ខណះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីល្បីខាងប្រព្រឹត្តអំពើអាក្រក់ (Notorious Prime Minister) មិនគួរថោកទៅការពារជនទុច្ចរិកឈ្មោះផៃ សុីផាន ក្នុងករណីជំពាក់លុយថ្លៃធ្វើធ្មេញ នៅសហរដ្ឋអាមេរិក ដែលមកជ្រកក្នុងគណៈបក្សប្រជាជនកម្ពុជា ហើយត្រូវតែបង្ខំឲ្យជនទុច្ចរិត ឈ្មោះផៃ សុីផាននេះ សងលុយថ្លៃធ្វើធ្មេញនៅសហរដ្ឋអាមេរិកនិងជំពាក់លុយលោកមឿង សុនរាប់ លានរៀលជាបន្ទាន់។

លោក ហ៊ុន សែនត្រូវដឹងថា បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ពាក់ព័ន្ធ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ជំពាក់​លុយ​គេ ៦​លាន​រៀល រយៈពេល ១០​ឆ្នាំ​មិន​ព្រម​សង​នោះ ឥឡូវ​នេះ​មាន​ម្ចាស់​បំណុល​ថ្មី​ម្នាក់​ទៀត​ហើយ​បាន​ចេញ​មុខ​មក​ទារ​លុយ លោក ផៃ ស៊ីផាន។ លើក​នេះ លោក ផៃ ស៊ីផាន ជំពាក់​លុយ​ធ្វើ​ធ្មេញ​ប្រមាណ ៩០០​ដុល្លារ​កាល​ពី​៧ឆ្នាំ​មុន។

មិន​ទាន់​ទាំង​បាន​រយៈពេល​ពីរ​សប្ដាហ៍​ផង ម្ចាស់​បំណុល​ថ្មី​សុំ​ឲ្យ លោក ផៃ ស៊ីផាន សង​ប្រាក់​ដែល​លោក​ជំពាក់​តាំង​ពី​ឆ្នាំ​២០១៣ មក។ លើក​នេះ ម្ចាស់​បំណុល គឺ​លោកស្រី អេង លីគង់ ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ (Master Care Dental)

ឯកសារ​របាយការណ៍​ព្យាបាល​ធ្មេញ​បញ្ជាក់​ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ លោក ផៃ ស៊ីផាន បាន​ទៅ​ព្យាបាល​ធ្មេញ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ ដោយ​ប្រើប្រាស់​បង្គោល​ធ្មេញ​មាស។ តម្លៃ​នៃ​ការ​ព្យាបាល​សរុប​គឺ ១.៤៦២​ដុល្លារ។ បន្ទាប់​ពី​ព្យាបាល​រួច​ហើយ លោក ផៃ ស៊ីផានបាន​សង​ប្រាក់ ៥០០​ដុល្លារ ប៉ុន្តែ​គេចវេស​មិន​សង​ប្រាក់​នៅ​សេសសល់​ផ្សេង​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន។

លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា បុគ្គលិក​គណនី​មន្ទីរពេទ្យ​ធ្មេញ​លោកស្រី ធ្លាប់​បាន​ទារ​ប្រាក់​ពី លោក ផៃ ស៊ីផាន ចំនួន​បី​លើក​ដែរ ប៉ុន្តែ លោក ផៃ ស៊ីផាន មិន​ព្រម​សង និង​ព្យាយាម​មិន​ឆ្លើយ​ទូរស័ព្ទ​ទៀត។ លោកស្រី​ថា លោកស្រី​ចេញ​មុខ​ទារ​លុយ​ពី លោក ផៃ ស៊ីផាន ដោយ​ផ្ទាល់​លើក​នេះ ដោយសារ​តែ លោក ផៃ ស៊ីផាន បាន​ជួយ​ជ្រោមជ្រែង​គូកន​លោក​ដែល​កំពុង​ជាប់​ពន្ធនាគារ ពី​ករណី​ឆបោក​ប្រាក់​លោកស្រី ១​លាន​ដុល្លារ ជា​មូលហេតុ​បណ្ដាល​ឲ្យ​លោកស្រី​ពិបាក​ស្វែងរក​យុត្តិធម៌។

លោកស្រី អេង លីគង់៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា គាត់​មាន​គំនិត​អាក្រក់។ គាត់​ធ្វើ​ធ្មេញ​ខ្ញុំ​អត់​បង់​លុយ ទើប​ខ្ញុំ​ទាមទារ​លុយ​វិញ​ហ្នឹង តែ​បើ​មនុស្ស តែ​បើ​គាត់​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ គេ​ក្រ​គ្មាន​លុយ​បង់​ឲ្យ ខ្ញុំ​បោះ​ចោល។ គាត់​ជា​មនុស្ស​មាន​អំណាច ហើយ​មិន​សង​លុយ​ខ្ញុំ។ ឥឡូវ​គាត់​រក​រឿង​ខ្ញុំ​ខ្លាំង​ពេក»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៤ លោក ផៃ ស៊ីផាន ក៏​ត្រូវ​បាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ទារ​ប្រាក់​ដែល​បាន​ជំពាក់ ៦​លាន​រៀល​ដែរ។ លោក មឿង សុន បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០៣ លោក ផៃ ស៊ីផាន ខ្ចី​លុយ​លោក ៦​លាន​រៀល​ទៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​សន្យា​សង​ប្រាក់​វិញ​គ្រប់​ចំនួន។ ប៉ុន្តែ ប្រមាណ ១០​ឆ្នាំ​ក្រោយ​មក លោក ផៃ ស៊ីផាន នៅ​មិន​ទាន់​បាន​សង​ប្រាក់​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន អះអាង​កុហសថា លោក​បាន​សង​ប្រាក់​គ្រប់​ចំនួន​ហើយ ប៉ុន្តែ​លោក​គ្មាន​ភស្តុតាង និង​សាក្សី​ថា​បាន​សង​ប្រាក់ លោក មឿង សុន ឡើយ។ តំណាង លោក មឿង សុន បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​បំណុល​ពី លោក ផៃ ស៊ីផាន នៅ​ឡើយ​មក​ទល់​ថ្ងៃ​ទី​២ ខែ​តុលា កន្លងមកនេះ។

ដោយ​ឡែក​ពាក់ព័ន្ធ​ប្រាក់​ជំពាក់​ថ្លៃ​ព្យាបាល​ធ្មេញ​វិញ លោក ផៃ ស៊ីផាន អះអាង​ថា លោក​បាន​សង​ប្រាក់​ខ្លះ​ដែរ ប៉ុន្តែ​មិន​មាន​ប្រាក់​គ្រប់​ចំនួន ដើម្បី​សង​ទាំង​ស្រុង។ ឯកសារ​បង្ហាញ​ថា លោក​បាន​សង​ចំនួន ៥០០​ដុល្លារ ចំណែក​ប្រាក់​ជំពាក់ ៩៦២​ដុល្លារ នៅ​មិន​ទាន់​សង​នៅ​ឡើយ៖ «ខ្ញុំ​អត់​មាន​រឿង​បោក​អ្វី​គាត់​ទេ។ ខ្ញុំ​សង​តាម​សមត្ថភាព​ដែល​ខ្ញុំ​មាន ពីព្រោះ​គាត់​អត់​មាន​ប្រាប់​តម្លៃ ស្រាប់​តែ​បៀល (Bill) ប៉ុន​យក្ស»

លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា បញ្ហា លោក ផៃ ស៊ីផាន ជំពាក់​ប្រាក់​លោកស្រី​នោះ ជា​រឿង​ថោកទាបមួយ​ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​សាធារណជន​ដឹង​ពី​សុជីវធម៌​របស់​មន្ត្រី​រាជការ​ជាន់​ខ្ពស់ ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ លោកស្រី​បន្ត​ទៀត​ថា លោកស្រី​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ លោក ផៃ ស៊ីផាន បន្ត​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ៖ «ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​សុវត្ថិភាព​របស់​ខ្ញុំ ដោយសារ​តែ​គាត់​អន្តរាគមន៍​យ៉ាង​ជ្រាលជ្រៅ​តាំង​ពី​ខ្ញុំ​ធ្វើ​មក គាត់​នៅ​ពី​ក្រោយ​ខ្នង​អ្នក​ទាំង ៤​នាក់​ហ្នឹង»

សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​ករណី​គូកន លោក ផៃ ស៊ីផាន គឺ​លោក សាន រីច្ឆឺ (San Richer) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ពី​បទ​ឆបោក​ប្រាក់ លោកស្រី អេង លីគង់ ចំនួន ១​លាន​ដុល្លារ ដោយ​បញ្ឆោត​លោកស្រី​ឲ្យ​បង់​ប្រាក់​ភាគហ៊ុន ១​លាន​ដុល្លារ នឹង​ក្រុមហ៊ុន​ក្លែងក្លាយ​ឈ្មោះ អាក្រា (Akra)

លោកស្រី អេង លីគង់ បញ្ជាក់​ថា នៅ​ពេល​ដែល​លោកស្រី​ដឹង​ខ្លួន​ថា​ត្រូវ​គេ​បោកប្រាស់ លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​អោយ​ស្ថាប័ន​ច្បាប់​ជួយ​ដោះស្រាយ តែ​លោកស្រី​ថា​ត្រូវ​បាន លោក ផៃ ស៊ីផាន ចេញ​មុខ​រត់​ការ​ការពារ​ជន​បោកប្រាស់​យ៉ាង​ស្វិតស្វាញ រហូត​ដល់​ត្រូវ​ក្រសួង​មហាផ្ទៃ បង្គាប់​លោកស្រី​អោយ​បង់​ប្រាក់​ចំនួន ១​សែន ៥​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ជា​ប្រាក់​សង​ជំងឺ​ចិត្ត។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ តុលា កន្លងមក បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី លោក សាន រីច្ឆឺ នៅ​ឯ​សាលា​ឧទ្ធរណ៍​នោះ​ទេ។ លោក ផៃ ស៊ីផាន កន្លង​មក ធ្លាប់​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ថា មិន​មាន​តម្លាភាព​ក្រោយ​ពេល លោក សាន រីច្ឆឺ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ លោក ផៃ ស៊ីផាន ថា លោក​ជួយ​ជ្រោមជ្រែង លោក សាន រីច្ឆឺ ដោយសារ​តែ​អ្នក​ទាំង​ពីរ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា។

ឯកសារ​នៅ​លើ​គេហទំព័រ​របស់​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិកាំង ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឡុងប៊ិច (Long Beach) សហរដ្ឋ​អាមេរិក បាន​ចុះ​ផ្សាយ​រូបភាព​ជាច្រើន​របស់ លោក ផៃ ស៊ីផាន និង​លោក សាន រីច្ឆឺ និង​សមាជិក​ក្រុមប្រឹក្សា​អង្គការ​ក្លែងក្លាយ​ឈ្មោះ អាក្រា។ ឯកសារ​មួយ​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បង្ហាញ​រូបភាព​របស់ លោក ផៃ ស៊ីផាន ថត​ជាមួយ​លោក ថម វិល្លៀម (Tom Willems) ដែល​អះអាង​ថា ជា​ប្រធាន​ក្រុមហ៊ុន អាក្រា និង​លោក សាន រីច្ឆឺ ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​ស្វែងរក​ចាប់​ខ្លួន លោក ថម វិល្លៀម និង​លោក ស៊ីវ ស៊ីចាន់ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ជា​ខ្មែរ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) រួម​ជាមួយ​និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ទៀត ពី​បទ​ឆបោក លោកស្រី អេង លីគង់។

កាល​ពី​ឆ្នាំ​២០១២ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ បាន​ត្រូវ​ដើម​បណ្ដឹង លោកស្រី អេង លីគង់ ចោទ​ថា​មក​បញ្ចុះបញ្ចូល​លោកស្រី​ឲ្យ​ចូល​ហ៊ុន​ក្នុង​ក្រុមហ៊ុន អាក្រា ដើម្បី​ក្លាយ​ជា​សមាជិក​ប្រឹក្សា​ក្រុមហ៊ុន​នេះ។ ប៉ុន្តែ​ក្រោយ​ពេល​លោកស្រី​បាន​បង់​ប្រាក់​ហ៊ុន​ចំណែក​របស់​លោកស្រី​ទៅ​អោយ​ក្រុមហ៊ុន អាក្រា តាម​ការ​ណែនាំ​របស់ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួច​មក ក្រុម​ទាំង​នោះ​បែរ​ជា​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ថវិកា ១​លាន​ដុល្លារ​នោះ​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជំពាក់​ប្រាក់​មិន​សង​នោះ ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) លោក នី ចរិយា បញ្ជាក់​ថា ករណី​ជំពាក់​ប្រាក់​មិន​សង​នោះ ជា​ទោស​ព្រហ្មទណ្ឌ។ លោក​បន្ត​ទៀត​ថា ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​ប្រើប្រាស់​អំណាច​មិន​សង​បំណុល​គេ​វិញ​នោះ កាន់​តែ​មាន​ទោស​បន្ថែម​ទៀត។

លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​លោកស្រី​កំពុង​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ដាក់​បណ្ដឹង​បន្ថែម​មួយ​ទៀត​នៅ​សហរដ្ឋ​អាមេរិក ប្ដឹង លោក ថម វិល្លៀម និង​លោក ស៊ីវ ស៊ីចាន់ ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី​ក៏​ប្ដឹង លោក ផៃ ស៊ីផាន ចោទ​ពី​បទ​បង្ក​ឧបសគ្គ​ដល់​លោកស្រី ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ។ លោកស្រី​ថា មាន​តែ​តុលាការ​អាមេរិក​ទេ ទើប​អាច​កាត់​ទោស លោក ផៃ ស៊ីផាន ដោយសារ​លោក​មាន​សញ្ជាតិ​ជា​ខ្មែរ​អាមេរិក៕លោកមឿង សុនរាប់លានរៀលជាបន្ទាន់!លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី តំណាងឲ្យត្រកូលហ៊ុន មិនត្រូវឃុបឃិតជាមួយជនទុច្ចរិតផៃ សុីផានក្នុងករណីជំពាក់លុយថ្លៃធ្វើ ធ្មេញនៅអាមេរិកនិងជំពាក់លុយលោកមឿង សុនរាប់លានរៀលទៀត ហើយត្រូវតែចាប់ជន ទុច្ចរិត ផៃសុីផានបញ្ជូនខ្លួនឲ្យតុលាការកាត់ទោសពីបទរំលោភសេចក្តីទុកចិត្តដែលជាទោស
ព្រហ្មទណ្ឌ។
ជនទទុច្ចរិតផៃ សុីផានត្រូវតែសងលុយថ្លៃធ្វើធ្មេញនៅអាមេរិក វិញ ទោះបីហ៊ុន សែនការពារក៏ ដោយ ខណះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីល្បីខាងប្រព្រឹត្តអំពើអាក្រក់ (Notorious Prime Minister) មិនគួរថោកទៅការពារជនទុច្ចរិកឈ្មោះផៃ សុីផាន ក្នុងករណីជំពាក់លុយថ្លៃធ្វើធ្មេញ នៅសហរដ្ឋអាមេរិក ដែលមកជ្រកក្នុងគណៈបក្សប្រជាជនកម្ពុជា ហើយត្រូវតែបង្ខំឲ្យជនទុច្ចរិត ឈ្មោះផៃ សុីផាននេះ សងលុយថ្លៃធ្វើធ្មេញនៅសហរដ្ឋអាមេរិកនិងជំពាក់លុយលោកមឿង សុនរាប់ លានរៀលជាបន្ទាន់។

លោក ហ៊ុន សែនត្រូវដឹងថា បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ពាក់ព័ន្ធ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ជំពាក់​លុយ​គេ ៦​លាន​រៀល រយៈពេល ១០​ឆ្នាំ​មិន​ព្រម​សង​នោះ ឥឡូវ​នេះ​មាន​ម្ចាស់​បំណុល​ថ្មី​ម្នាក់​ទៀត​ហើយ​បាន​ចេញ​មុខ​មក​ទារ​លុយ លោក ផៃ ស៊ីផាន។ លើក​នេះ លោក ផៃ ស៊ីផាន ជំពាក់​លុយ​ធ្វើ​ធ្មេញ​ប្រមាណ ៩០០​ដុល្លារ​កាល​ពី​៧ឆ្នាំ​មុន។

មិន​ទាន់​ទាំង​បាន​រយៈពេល​ពីរ​សប្ដាហ៍​ផង ម្ចាស់​បំណុល​ថ្មី​សុំ​ឲ្យ លោក ផៃ ស៊ីផាន សង​ប្រាក់​ដែល​លោក​ជំពាក់​តាំង​ពី​ឆ្នាំ​២០១៣ មក។ លើក​នេះ ម្ចាស់​បំណុល គឺ​លោកស្រី អេង លីគង់ ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ (Master Care Dental)

ឯកសារ​របាយការណ៍​ព្យាបាល​ធ្មេញ​បញ្ជាក់​ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ លោក ផៃ ស៊ីផាន បាន​ទៅ​ព្យាបាល​ធ្មេញ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ ដោយ​ប្រើប្រាស់​បង្គោល​ធ្មេញ​មាស។ តម្លៃ​នៃ​ការ​ព្យាបាល​សរុប​គឺ ១.៤៦២​ដុល្លារ។ បន្ទាប់​ពី​ព្យាបាល​រួច​ហើយ លោក ផៃ ស៊ីផាន បាន​សង​ប្រាក់ ៥០០​ដុល្លារ ប៉ុន្តែ​គេចវេស​មិន​សង​ប្រាក់​នៅ​សេសសល់​ផ្សេង​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន។

លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា បុគ្គលិក​គណនី​មន្ទីរពេទ្យ​ធ្មេញ​លោកស្រី ធ្លាប់​បាន​ទារ​ប្រាក់​ពី លោក ផៃ ស៊ីផាន ចំនួន​បី​លើក​ដែរ ប៉ុន្តែ លោក ផៃ ស៊ីផាន មិន​ព្រម​សង និង​ព្យាយាម​មិន​ឆ្លើយ​ទូរស័ព្ទ​ទៀត។ លោកស្រី​ថា លោកស្រី​ចេញ​មុខ​ទារ​លុយ​ពី លោក ផៃ ស៊ីផាន ដោយ​ផ្ទាល់​លើក​នេះ ដោយសារ​តែ លោក ផៃ ស៊ីផាន បាន​ជួយ​ជ្រោមជ្រែង​គូកន​លោក​ដែល​កំពុង​ជាប់​ពន្ធនាគារ ពី​ករណី​ឆបោក​ប្រាក់​លោកស្រី ១​លាន​ដុល្លារ ជា​មូលហេតុ​បណ្ដាល​ឲ្យ​លោកស្រី​ពិបាក​ស្វែងរក​យុត្តិធម៌។

លោកស្រី អេង លីគង់៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា គាត់​មាន​គំនិត​អាក្រក់។ គាត់​ធ្វើ​ធ្មេញ​ខ្ញុំ​អត់​បង់​លុយ ទើប​ខ្ញុំ​ទាមទារ​លុយ​វិញ​ហ្នឹង តែ​បើ​មនុស្ស តែ​បើ​គាត់​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ គេ​ក្រ​គ្មាន​លុយ​បង់​ឲ្យ ខ្ញុំ​បោះ​ចោល។ គាត់​ជា​មនុស្ស​មាន​អំណាច ហើយ​មិន​សង​លុយ​ខ្ញុំ។ ឥឡូវ​គាត់​រក​រឿង​ខ្ញុំ​ខ្លាំង​ពេក»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៤ លោក ផៃ ស៊ីផាន ក៏​ត្រូវ​បាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ទារ​ប្រាក់​ដែល​បាន​ជំពាក់ ៦​លាន​រៀល​ដែរ។ លោក មឿង សុន បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០៣ លោក ផៃ ស៊ីផាន ខ្ចី​លុយ​លោក ៦​លាន​រៀល​ទៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដោយ​សន្យា​សង​ប្រាក់​វិញ​គ្រប់​ចំនួន។ ប៉ុន្តែ ប្រមាណ ១០​ឆ្នាំ​ក្រោយ​មក លោក ផៃ ស៊ីផាន នៅ​មិន​ទាន់​បាន​សង​ប្រាក់​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន អះអាង​កុហសថា លោក​បាន​សង​ប្រាក់​គ្រប់​ចំនួន​ហើយ ប៉ុន្តែ​លោក​គ្មាន​ភស្តុតាង និង​សាក្សី​ថា​បាន​សង​ប្រាក់ លោក មឿង សុន ឡើយ។ តំណាង លោក មឿង សុន បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​បំណុល​ពី លោក ផៃ ស៊ីផាន នៅ​ឡើយ​មក​ទល់​ថ្ងៃ​ទី​២ ខែ​តុលា កន្លងមកនេះ។

ដោយ​ឡែក​ពាក់ព័ន្ធ​ប្រាក់​ជំពាក់​ថ្លៃ​ព្យាបាល​ធ្មេញ​វិញ លោក ផៃ ស៊ីផាន អះអាង​ថា លោក​បាន​សង​ប្រាក់​ខ្លះ​ដែរ ប៉ុន្តែ​មិន​មាន​ប្រាក់​គ្រប់​ចំនួន ដើម្បី​សង​ទាំង​ស្រុង។ ឯកសារ​បង្ហាញ​ថា លោក​បាន​សង​ចំនួន ៥០០​ដុល្លារ ចំណែក​ប្រាក់​ជំពាក់ ៩៦២​ដុល្លារ នៅ​មិន​ទាន់​សង​នៅ​ឡើយ៖ «ខ្ញុំ​អត់​មាន​រឿង​បោក​អ្វី​គាត់​ទេ។ ខ្ញុំ​សង​តាម​សមត្ថភាព​ដែល​ខ្ញុំ​មាន ពីព្រោះ​គាត់​អត់​មាន​ប្រាប់​តម្លៃ ស្រាប់​តែ​បៀល (Bill) ប៉ុន​យក្ស»

លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា បញ្ហា លោក ផៃ ស៊ីផាន ជំពាក់​ប្រាក់​លោកស្រី​នោះ ជា​រឿង​ថោកទាបមួយ​ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​សាធារណជន​ដឹង​ពី​សុជីវធម៌​របស់​មន្ត្រី​រាជការ​ជាន់​ខ្ពស់ ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ លោកស្រី​បន្ត​ទៀត​ថា លោកស្រី​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ លោក ផៃ ស៊ីផាន បន្ត​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ៖ «ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​សុវត្ថិភាព​របស់​ខ្ញុំ ដោយសារ​តែ​គាត់​អន្តរាគមន៍​យ៉ាង​ជ្រាលជ្រៅ​តាំង​ពី​ខ្ញុំ​ធ្វើ​មក គាត់​នៅ​ពី​ក្រោយ​ខ្នង​អ្នក​ទាំង ៤​នាក់​ហ្នឹង»

លោកស្រី អេង លីគង់៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា គាត់​មាន​គំនិត​អាក្រក់។ គាត់​ធ្វើ​ធ្មេញ​ខ្ញុំ​អត់​បង់​លុយ ទើប​ខ្ញុំ​ទាមទារ​លុយ​វិញ​ហ្នឹង តែ​បើ​មនុស្ស តែ​បើ​គាត់​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ គេ​ក្រ​គ្មាន​លុយ​បង់​ឲ្យ ខ្ញុំ​បោះ​ចោល។ គាត់​ជា​មនុស្ស​មាន​អំណាច ហើយ​មិន​សង​លុយ​ខ្ញុំ។ ឥឡូវ​គាត់​រក​រឿង​ខ្ញុំ​ខ្លាំង​ពេក»

សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​ករណី​គូកន លោក ផៃ ស៊ីផាន គឺ​លោក សាន រីច្ឆឺ (San Richer) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ពី​បទ​ឆបោក​ប្រាក់ លោកស្រី អេង លីគង់ ចំនួន ១​លាន​ដុល្លារ ដោយ​បញ្ឆោត​លោកស្រី​ឲ្យ​បង់​ប្រាក់​ភាគហ៊ុន ១​លាន​ដុល្លារ នឹង​ក្រុមហ៊ុន​ក្លែងក្លាយ​ឈ្មោះ អាក្រា (Akra)

លោកស្រី អេង លីគង់ បញ្ជាក់​ថា នៅ​ពេល​ដែល​លោកស្រី​ដឹង​ខ្លួន​ថា​ត្រូវ​គេ​បោកប្រាស់ លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​អោយ​ស្ថាប័ន​ច្បាប់​ជួយ​ដោះស្រាយ តែ​លោកស្រី​ថា​ត្រូវ​បាន លោក ផៃ ស៊ីផាន ចេញ​មុខ​រត់​ការ​ការពារ​ជន​បោកប្រាស់​យ៉ាង​ស្វិតស្វាញ រហូត​ដល់​ត្រូវ​ក្រសួង​មហាផ្ទៃ បង្គាប់​លោកស្រី​អោយ​បង់​ប្រាក់​ចំនួន ១​សែន ៥​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ជា​ប្រាក់​សង​ជំងឺ​ចិត្ត។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ តុលា កន្លងមកបដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី លោក សាន រីច្ឆឺ នៅ​ឯ​សាលា​ឧទ្ធរណ៍​នោះ​ទេ។ លោក ផៃ ស៊ីផាន កន្លង​មក ធ្លាប់​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ថា មិន​មាន​តម្លាភាព​ក្រោយ​ពេល លោក សាន រីច្ឆឺ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ លោក ផៃ ស៊ីផាន ថា លោក​ជួយ​ជ្រោមជ្រែង លោក សាន រីច្ឆឺ ដោយសារ​តែ​អ្នក​ទាំង​ពីរ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា។

ឯកសារ​នៅ​លើ​គេហទំព័រ​របស់​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិកាំង ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឡុងប៊ិច (Long Beach) សហរដ្ឋ​អាមេរិក បាន​ចុះ​ផ្សាយ​រូបភាព​ជាច្រើន​របស់ លោក ផៃ ស៊ីផាន និង​លោក សាន រីច្ឆឺ និង​សមាជិក​ក្រុមប្រឹក្សា​អង្គការ​ក្លែងក្លាយ​ឈ្មោះ អាក្រា។ ឯកសារ​មួយ​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បង្ហាញ​រូបភាព​របស់ លោក ផៃ ស៊ីផាន ថត​ជាមួយ​លោក ថម វិល្លៀម (Tom Willems) ដែល​អះអាង​ថា ជា​ប្រធាន​ក្រុមហ៊ុន អាក្រា និង​លោក សាន រីច្ឆឺ ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​ស្វែងរក​ចាប់​ខ្លួន លោក ថម វិល្លៀម និង​លោក ស៊ីវ ស៊ីចាន់ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ជា​ខ្មែរ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) រួម​ជាមួយ​និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ទៀត ពី​បទ​ឆបោក លោកស្រី អេង លីគង់។

កាល​ពី​ឆ្នាំ​២០១២ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ បាន​ត្រូវ​ដើម​បណ្ដឹង លោកស្រី អេង លីគង់ ចោទ​ថា​មក​បញ្ចុះបញ្ចូល​លោកស្រី​ឲ្យ​ចូល​ហ៊ុន​ក្នុង​ក្រុមហ៊ុន អាក្រា ដើម្បី​ក្លាយ​ជា​សមាជិក​ប្រឹក្សា​ក្រុមហ៊ុន​នេះ។ ប៉ុន្តែ​ក្រោយ​ពេល​លោកស្រី​បាន​បង់​ប្រាក់​ហ៊ុន​ចំណែក​របស់​លោកស្រី​ទៅ​អោយ​ក្រុមហ៊ុន អាក្រា តាម​ការ​ណែនាំ​របស់ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួច​មក ក្រុម​ទាំង​នោះ​បែរ​ជា​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ថវិកា ១​លាន​ដុល្លារ​នោះ​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជំពាក់​ប្រាក់​មិន​សង​នោះ ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) លោក នី ចរិយា បញ្ជាក់​ថា ករណី​ជំពាក់​ប្រាក់​មិន​សង​នោះ ជា​ទោស​ព្រហ្មទណ្ឌ។ លោក​បន្ត​ទៀត​ថា ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​ប្រើប្រាស់​អំណាច​មិន​សង​បំណុល​គេ​វិញ​នោះ កាន់​តែ​មាន​ទោស​បន្ថែម​ទៀត។

លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​លោកស្រី​កំពុង​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ដាក់​បណ្ដឹង​បន្ថែម​មួយ​ទៀត​នៅ​សហរដ្ឋ​អាមេរិក ប្ដឹង លោក ថម វិល្លៀម និង​លោក ស៊ីវ ស៊ីចាន់ ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី​ក៏​ប្ដឹង លោក ផៃ ស៊ីផាន ចោទ​ពី​បទ​បង្ក​ឧបសគ្គ​ដល់​លោកស្រី ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ។ លោកស្រី​ថា មាន​តែ​តុលាការ​អាមេរិក​ទេ ទើប​អាច​កាត់​ទោស លោក ផៃ ស៊ីផាន ដោយសារ​លោក​មាន​សញ្ជាតិ​ជា​ខ្មែរ​អាមេរិក៕

0 comments:

Post a Comment

Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger