សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 1, 2022

លោក Biden សម្រេចកញ្ចប់ថវិកា៧០០លានដុល្លារសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ប្រធានាធិបតី​អាមេរិកលោក Joe Biden នៅ​ថ្ងៃ​ពុធនេះបានសម្រេចចិត្តថា បញ្ជូនប្រព័ន្ធរ៉ុកកែតទំនើបជាងមុននិង​គ្រាប់​រំសេវ​បន្ថែមទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹង​ប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការជួយប្រទេសនេះ​ដើម្បី​ប្រយុទ្ធ​ទប់ទល់នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​រហូត​មក​ដល់​ពេល​នេះចូល​ដល់​ខែ​ទី៤ហើយ។

ជំនួយយោធាថ្មីនេះ គិតជាលុយមានចំនួន៧០០លានដុល្លារ ដែលលោក Biden យកមកទូទាត់នឹងប្រព័ន្ធរ៉ុកកែតទំនើបៗ និងគ្រាប់រំសេវជាច្រើនទៀតដល់អ៊ុយក្រែន។

លោក Biden បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The New York Times ថា សហរដ្ឋ​អាមេរិក​បានផ្តល់​ជំនួយ​ជា​អាវុធ​យុទ្ធភណ្ឌ​និង​គ្រាប់​រំសេវដល់​ប្រទេស​អ៊ុយក្រែនដើម្បី​ជួយ​ពង្រឹង​ជំហរ​របស់​ប្រទេស​នេះនៅ​លើ​សមរភូមិ​ហើយ​នឹង​នៅ​ទីបញ្ចប់​ធ្វើ​ការចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។

លោក Biden បាន​សរសេរ​បន្ត​ទៀត​ថា«ការឈ្លានពានដោយ​គ្មាន​មូលហេតុ ការបាញ់ផ្លោង​ដាក់សាលារៀន​និងមជ្ឈមណ្ឌលវប្បធម៌​និង​បង្ខំ​ឱ្យ​មនុស្ស​រាប់លាន​នាក់បាត់បង់​ទី​ជម្រក​បាន​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនក្លាយ​ជា​បញ្ហាសីលធម៌ដ៏​សំខាន់​មួយ»។

ការសម្រេច​ចិត្ត​ដើម្បី​បញ្ជូន​អាវុធ​ទំនើប​កាន់តែខ្លាំង​បន្ថែម​ទៀតទៅ​ឱ្យ​អ៊ុយក្រែន​បាន​កើត​មាន​ឡើង បន្ទាប់ពី​រដ្ឋបាល​របស់​លោក Biden មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ពេល​កន្លងមក។

លោក Biden បាន​និយាយ​ខ្លួនឯងកាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ជូន​រ៉ុក្កែត​ដែលអាច​បាញ់​ដល់​ប្រទេស​រុស្ស៊ី​នោះ​ឡើយ»។

ទីភ្នាក់ងារ​ព័ត៌មាន The Associated Press បាន​ស្រង់​សម្តី​មន្ត្រីជាន់​ខ្ពស់​នៃ​រដ្ឋបាល​អាមេរិក​មួយ​ចំនួនមក​ចុះផ្សាយ​ថា កញ្ចប់​ជំនួយ​អាវុធ​ថ្មី​ដែល​នឹង​ត្រូវ​បញ្ជាក់​លម្អិត​នៅ​ថ្ងៃ​ពុធ​នេះ​ថាកញ្ចប់ថវិកាជំនួយចំនួន៧០០លានដុល្លារជាជំនួយយោធារួមមានរ៉ុកកែតវង់ប្រតិបត្តិការមធ្យម ដែល​អាច​បាញ់​បាន​ក្នុងរង្វង់​ចម្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ​។ មន្ត្រី​អាមេរិក​ទាំង​នោះ​ក៏​បានលើក​ឡើង​ផង​ដែរ​ថា អ៊ុយក្រែន​បាន​សន្យា​ថា កងទ័ព​ ​របស់​ខ្លួន នឹង​មិន​ប្រើ​អាវុធរ៉ុកកែត​ទាំង​នោះដើម្បី​បាញ់​ទៅ​លើទឹកដីប្រទេស​រុស្ស៊ី​នោះ​ទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger