សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 22, 2022

លោក ហ៊ុន សែនត្រូវបញ្ជាឲ្យតុលាការខេត្តកំពង់ធំដោះលែងលោកមេឃុំថ្មី ញឹម សារ៉ុមជាបន្ទាន់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលគេល្បីថាជាបុរសខ្លាំងកម្ពុជាគួរតែមានយុត្តិធម៌ក្នុងខ្លួនហើយបញ្ជាឲ្យតុលាការខេត្តកំពង់ធំដោះលែងលោកញឹម សារ៉ុមមេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀន នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំជាបន្ទាន់។

យោងតាមឯកសារភស្តុតាងចំនួន២កាលពីជាង១០ឆ្នាំមុនបញ្ជាក់ថា លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន មិនមែនជា "ចោរប្លន់" ដូចការចោទប្រកាន់របស់តុលាការខេត្តកំពង់ធំនោះទេ។

ករណីនេះផ្តើមចេញពីការជំពាក់ប្រាក់កាលពី២០ឆ្នាំមុន របស់លោក ញឹម សារ៉ុមដែលជាម្ចាស់បំណុល និងអ្នកស្រី សុខ វឿនជាអ្នកជំពាក់លុយ។ ដោយអ្នកស្រី សុខ វឿនមិនព្រមសងលុយ ពេលនោះ លោក ញឹម សារ៉ុម ក៏បានទៅដកហូតយកម៉ាស៊ីនភ្លើងមួយគ្រឿងរបស់អ្នកស្រី សុខ រឿនមករក្សាទុកនៅសាលាឃុំចំណាលើដើម្បីដោះស្រាយរឿងបំណុល តែនៅពេលនោះ អ្នកស្រី សុខ រឿនបែរជាប្តឹងលោកញឹម សារ៉ុមទៅតុលាការខេត្តកំពង់ធំ។

ទាក់ទងនឹងករណីនេះ មានឯកសារភស្តុតាងចំនួន ២ បញ្ជាក់ថា លោក ញឹម សារ៉ុមមិនមែនជាចោរប្លន់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយរឿងជម្លោះនេះក៏បានសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងដោយមេឃុំចំណាលើមកពីគណបក្សប្រជាជនកម្ពុជា លោក ឡុត ប៊ុន ឆត និងលោក ហ៊ុត ប៊ុន ហ៊ នាយប៉ុស្តិ៍នគរបាលឃុំចំណាលើ នៅឆ្នាំ ២០១១។ ចាប់តាំងពីពេលនោះមក តុលាការក៏មិនបានបន្តនីតិវិធីលើសំណុំរឿងនេះដែរ ដោយឃើញភាគីទាំងពីរបានបញ្ចប់ករណីនេះនៅក្រៅប្រព័ន្ធតុលាការរួចរាល់ហើយ។

តែនៅពេលនេះ បែរជាតុលាការខេត្តកំពង់ធំចាប់ឃុំខ្លួនលោក ញឹម សារ៉ុមដែលជាអ្នកឲ្យលុយកូនបំណុលខ្ចីដាក់ពន្ធនាគារ ខេត្តកំពង់ធំយ៉ាងអយុត្តិធម៌ទៅវិញ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាចាត់ទុកករណីចាប់ខ្លួន លោក ញឹម សារ៉ុមថាជារឿងនយោបាយជាជាងការអនុវត្តច្បាប់ហើយវាជាការគំរាមកំហែងដល់សកម្មជននិងប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំងមួយនេះ៕







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger