សមត្ថកិច្ចចម្រុះ ដាក់ពង្រាយបិទផ្លូវជុំវិញសាលាឧទ្ធរណ៏ ក្បែរព្រះបរមរាជវាំង
ខណះសវនាការលើបណ្តឹងសុំនៅក្រៅឃុំ របស់លោកកឹម សុខាចាប់ផ្តើមព្រឹកនេះ។
សមត្ថកិច្ចរាជធានីភ្នំពេញបានពង្រាយកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ នៅព្រឹកថ្ងៃអង្គារ៍នេះ
ដោយបិទកំណាត់មហាវិថីព្រះស៊ីសុវត្ថិ និងផ្លូវមួយចំនួនទៀតជុំវិញសាលាឧទ្ធរណ៍ ក្បែរព្រះបរម រាជវាំង ខណៈតុលាការជាន់ខ្ពស់នេះ ចាប់ផ្តើមបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃ អង្គារ៍នេះ គេសង្កេតឃើញកំណាត់មហាវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខវត្តឧណ្ណាលោម រហូតដល់ផ្លូវបំបែកជិតព្រះបរមរាជវាំងនិងសាលាឧទ្ធរណ៏ ហើយនិងផ្លូវជុំវិញព្រះមរមរាជវាំង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញដាក់កម្លាំងពង្រាយរាប់សិបនាក់ បិទផ្លូវមិនឲ្យធ្វើចរាចរណ៍ និងហាមរាល់អ្នកធ្វើដំណើរទាំងអស់ មិនឲ្យដើរនៅតាមមាត់ទន្លេ ឬមុខព្រះបរមរាជវាំង ដោយសំអាងពីការរក្សាសុវត្ថិភាព ខណះសាលាឧទ្ធរណ៏កំពុងចាប់ផ្តើមសវនាការសំណុំរឿងលោកកឹម សុខាដែល រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទថា “ក្បត់ជាតិ”។
លោក កឹម សុខា ដែលពេលនេះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនយួនត្រូវបានចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ដោយចោទថា ពីបទក្បត់ជាតិដោយរដ្ឋាភិបាលកម្ពុជា ដែលមានលោកហ៊ុន សែនជា នាយករដ្ឋមន្ត្រី ហើយក៏ជាអ្នកបញ្ជាឲ្យសមត្ថកិច្ចចូលទៅចាប់វ៉ៃខ្នោះលោក កឹម សុខាដល់ ក្នុងផ្ទះ ទាំងយប់អធ្រាត្រ៕
ក្រុមមន្ត្រីបក្សសង្គ្រោះជាតិឈរនៅខាងមុខសាលាឧទ្ធរណ៏ នាព្រឹកមិញនេះ ខណះ
កងកម្លាំងសមត្ថកិច្ចឈរត្រៀបត្រានៅក្បែរនោះដែរ។
No comments:
Post a Comment