អង្គការអន្តរជាតិដែលធ្វើការផ្នែកពង្រឹងសមត្ថភាពស្ថានប័នរដ្ឋសភានៅតាមតាមបណ្តាប្រទេស នានា ដើម្បីលើកស្ទួយលទ្ធិ
ប្រជាធិប តេយ្យ និងការអភិវឌ្ឍន៏ប្រកបដោយការគោរពសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះ លែង
លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅ កម្ពុជា។
នៅក្នុងវីដេអូនៃកិច្ចប្រជុំកាលពីម្សិលមិញ
សមាជិកសហភាពអន្តរសភា (IPU=Inter-Parliamentary Union) បានអនុម័តសេចក្តីសម្រេចមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជា
ដោយចោទថា បាន ចាប់ខ្លួនលោក
កឹម សុខា ធ្វើឡើងដោយខុសច្បាប់ និងកំពុងមានការរំលោភសិទ្ធិមនុស្សមួយចំនួន ទៀត។ សេចក្តីសម្រេចក៏បានលើកឡើងពីការបង្កើតគណៈកម្មការដើម្បីស្រាវជ្រាវបញ្ហាទាំងនេះ នៅកម្ពុជាផងដែរ។
មុនការប្រកាសអនុម័ត
សមាជិកម្នាក់ឡើងអានសេចក្តីថ្លែងការណ៍ និងបានសម្តែងការព្រួយបារម្ភ
ចំពោះស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងជំរុញឲ្យមានការពង្រឹងការអនុវត្តច្បាប់និងគោរពសិទ្ធិមនុស្ស ក៏មានការជំរុញឲ្យដោះ
លែងលោក កឹម សុខា ដោយបញ្ជាក់ថា ការថ្លែងរបស់មេបក្សប្រឆាំងរូបនេះកន្លងមកមាន ភាព ច្បាស់លាស់មិនប៉ះពាល់ផ្លូវច្បាប់នោះទេ។
លោកថ្លែងជាភាសាអង់គ្លេសក្នុងន័យថា៖ «យើងជំរុញឲ្យអាជ្ញាធរកម្ពុជា ត្រូវដោះលែងជាបន្ទាន់ និងទម្លាក់ចោលសំណុំរឿងប្រឆាំងមេដឹកនាំគណបក្សប្រឆាំងនេះ និងមន្ត្រី រួមទាំងសកម្មជននយោបាយផ្សេងៗទៀត ដើម្បីឲ្យមានលទ្ធភាពពេញលេញក្នុងការចូលរួមដំណើរការបោះឆ្នោត»។
បន្ទាប់ពីស្តាប់សេចក្តីថ្លែងការណ៍ដែលឡើងអានដោយតំណាងម្នាក់រួចហើយ ក៏មានការចាក់វីដេអូដែលថ្លែងសារដោយលោកស្រី
មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឲ្យអន្តរជាតិជួយស្តារស្ថានភាពនយោបាយនៅកម្ពុជា។
ក្រោយទស្សនាវីដេអូលោកស្រី មូរ
សុខហួរ ហើយ សមាជិកសហភាពអន្តរសភាបានលើកដៃ ហើយប្រធានអង្គប្រជុំក៏បានសម្រេចអនុម័តលើសេចក្តីថ្លែងការណ៍នោះ។ ចំណែកមន្ត្រីតំណាង រដ្ឋាភិបាលកម្ពុជាដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះមិនលើកដៃទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃពុធម្សិលមិញ បានច្រានចោល ទៅនឹងការអំពាវ នាវ របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលអាមេរិចអំពាវនាវថ្មីទៀតឲ្យដោះលែង
មេដឹកនាំបក្ស ប្រឆាំងលោក កឹម សុខា ដោយថាការដែលរដ្ឋាភិបាលកម្ពុជា ចង់រំលាយបក្សប្រឆាំង រំលោភ ឆន្ទៈម្ចាស់ឆ្នោតនោះ។
លោកថា៖ «សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា
ការផ្តន្ទាទោស
ចំពោះមេបក្សប្រឆាំង
ដែលប្រព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ
ដែល អាចនឹងត្រូវរំលាយ ដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត នោះតើអ្នកមានបាននឹកឃើញកាលពីអ្នកបានផ្តួលរំលំសម្តេច
នរោត្តម ព្រះសីហនុ ហើយរហូតទៅដល់រំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា
តើកាលនោះ អ្នកបានគិតពីឆន្ទៈរាស្រ្តទេ?»។
ទោះជាយ៉ាងណា សភាIPU លើកឡើងថា ខ្លួនសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពី ការកើន ឡើងនៃការគាបសង្កត់ និងការកើនឡើងនូវការរំលោភបំពានសិទ្ធិមនុស្ស មកលើសមាជិកសភា គណបក្សប្រឆាំង
នៅប្រទេស៣ផ្សេងទៀត រួមទាំងកម្ពុជាផងដែរ។ IPU ក៏បានលើកឡើងពីការប ង្កើតគណៈកម្មការ
ដើម្បីស្រាវជ្រាវស្ថានភាពសិទ្ធិមនុស្ស បញ្ជូនទៅកាន់ប្រទេសទាំង៤នៅ ពេល ឆាប់ៗនោះរួមមាន
ប្រទេសតួកគី វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និងកម្ពុជា។
នៅពេលទំនាក់ទំនងតាមទូរសព្ទ លោក សុខ
ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយ តបថា “នេះគ្រាន់តែជាការសម្តែងមតិរបស់ពួកគេ ប៉ុណ្ណោះ”៕
No comments:
Post a Comment