សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 2, 2017

ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​
នេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈ​អាជ្ញាធរ​រាជធានីភ្នំពេញ រៀបចំការពារសន្តិសុខ ​សម្រាប់​អ្នកចូលរួមយ៉ាងប្រុងប្រយ័ត្ន។
​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនទូក «» ចូលរួម​ប្រណាំង កើនឡើងដល់២៧០ ខណៈនៅក្នុងឆ្នាំ២០១៦ មានតែ ២៥៧ទូក។
បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិឲ្យដឹងថា នៅក្នុងចំណោមទូក «» ចំនួន២៧០ ទូក​អុំ​ផ្នែក​បុរសមានចំនួន១៦១ ទូកចែវបុរស២៦ ទូកខ្នាតអន្តរជាតិបុរសមានចំនួន ៧៧ ទូកអុំនារី១ ទូកចែវនារី២ ទូកខ្នាតអន្តរជាតិនារី៣ និងអ្នកអុំទូកសរុប មានចំនួនជិត១៨ ០០០នាក់។ ហើយ ប្រទីបចំនួន១៣ និងត្រូវបង្ហាញនៅពេលយប់ អមជាមួយការបាញ់កាំជ្រួច។
រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះ ឡើងវិញនៅឆ្នាំ២០១៤ បន្ទាប់ពី​ខកខាន ៣ឆ្នាំជាប់ៗគ្នា ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាកាលពីឆ្នាំ២០១០នៅលើស្ពានកោះពេជ្រ។ ដោយឡែក ក្នុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​​ផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ​ទឹកទន្លេមានកម្ពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរ មានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ ដែលខណះនោះគណបក្ស សង្គ្រោះជាតិមានកម្លាំងខ្លាំងជាងសព្វថ្ងៃនេះ។
ក៏ប៉ុន្តែ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុង​ឆ្នាំ​២០១៦ និងឆ្នាំ ២០១៧នេះ។
ពលរដ្ឋខ្មែរ តែងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមតំបន់ ឬ ភូមិឋាន ដែលខ្លួនរស់នៅ ខណៈពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិ ដែល​​មាន​តាំង​ពី​បរម បុរាណ ហើយក៏មានចែងផងដែរ នៅក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូច​ជាតាមសិលា ចារឹក នៃប្រាសាទអង្គរ។
ទោះជាយ៉ាងណា នៅថ្ងៃ ព្រហស្បត្តិ៍នេះដែរ កម្មករ-កម្មការនីរោងចក្រនិងប្រជាពលរដ្ឋនៅទីក្រុង ភ្នំពេញបន្តចេញដំណើរទៅកាន់ស្រុកកំណើររបស់ពួកគេនៅតាមបណ្តាខេត្តនានា ដែលជាហេតុធ្វើ ឲ្យរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger